ព្រោះតែលុយ ព្រោះតែអំណាច!!! លាហើយៗលាដីចំការ លាទាំង១៤ហិចតា លាទាំងអាល័យស្រណោះស្វាយចេក នឹងដើមឬស្សី លាទាំងគ្មានថ្ងៃ វិលជួបវិញទេ....
-

ប្រសិនបើនិយាយពីឈ្មោះលោកឧកញ៉ា ទៀ វិចិត្រ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ ដោយសារតែរាល់ពេលធ្វើដំណើរទៅណាមកណាម្តងឲ្យតែឃើញបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក លោកឧកញ៉ាតែងតែជួយដូចជាការផ្តល់ថវិការ ឬក៏ជួយម៉ៅទិញម្ហូបអាហារ ដែលបងប្អូនប្រជាពលរដ្ឋលក់តាមផ្លូវទាំងអស់តែម្តង។ ហើយមិិនត្រឹមតែប៉ុននិងលោកឧកញ៉ា តែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើន ដែលជាទង្វើគំរូដ៏នៅក្នុងសង្គមទៀតផង។

មួយរយៈពេលក្រោយនេះ លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារយ៉ាងឈឺចាប់ក្រោយ ពីដី១៤ហិចតា របស់លោក ត្រូវបានអ្នកមានអំណាចធំមួយ លួចយកទៅបាត់ ធ្វើឲ្យមហាជន ជាពិសេសអ្នកដែលស្រលាញ់ និងគាំទ្រលោកឧកញ៉ា កន្លងមកមានការខឹងសំម៉្បារយ៉ាងខ្លាំង ហើយគ្រប់គ្នាក៏ចង់ដឹងថា តើអ្នកធំមួយណា ដែលហ៊ានមកលួចដីលោកឧកញ៉ា ទៀ វិចិត្រ។
ហើយអ្វីដែលកាន់តែតក់ស្លុត និងសោកស្ដាយបំផុតនោះ គឺលោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារខ្លីមួយ ដែលគ្រប់គ្នាអានហើយ មានអារម្មណ៏សោកស្ដាយខ្លាំង ដោយក្នុងសារនោះបានសរសេរថា "លាហើយៗលាដីចំការ លាទាំង14ហិចតា លាទាំងអាល័យស្រណោះស្វាយចេក នឹងដើមឬស្សី លាទាំងគ្មានថ្ងៃ វិលជួបវិញទេ" ៕
ប្រភពៈ ទៀ វិចិត្រ