ព្រះសង្ឃ៦៥០ ធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ សូមឲ្យលោកទៅកាន់ទីឋានសុខ កូនខ្មែរទាំងអស់គ្មានពាក្យក្រៅពាក្យថា អរគុណៗ ខ្លាំងណាស់ ចំពោះទឹកចិត្តដ៏ធំធេងមួយនេះ...(មានវីដេអូ)
-

ក្រោយពីទទួលដំណឹង ពីការបាត់បង់វីរៈបុរស លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានធ្វើឲ្យកូនខ្មែរជាច្រើន មានអារម្មណ៍សោកស្តាយ និងចង់ចាំនៅក្នុងចិត្តពីទឹកចិត្តដ៏ធំធេងរបស់លោកចំពោះកូនខ្មែរ ក៏ដូចកុមារកម្ពុជា។ គុណដ៏ធំមួយនេះ​​និងឋិតនៅក្នុងបេះដូងកូនខ្មែរគ្រប់រូប អរគុណចំពោះការស្រលាញ់ អរគុណចំពោះក្តីមេត្តា អរគុណនូវទឹកចិត្តដ៏ធំធេងរបស់លោកចំពោះកូនខ្មែរ។

យ៉ាងណាមិញ ជាការជូនដំណើរលោកជាចុងក្រោយកូនខ្មែរគ្រប់រូប​ មានតែទឹកចិត្តបន្តិចបន្តួច ព្រមជាមួយនឹងកម្រងផ្កា អមជានឹង ពិធីបង្សុកូលឧទ្ទិសវិញ្ញាណក្ខន្ធដល់ លោកបណ្ឌិត BEAT RICHNERស្ថានិកគ្រូពេទ្យ គន្ធបុប្ផាតែប៉ុណ្ណោះ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mjazz Chantha Kpc បានរៀបរាប់ថា "#សមណសិស្សពុទ្ធិកវិទ្យាល័យ អុឹង ធួង ព្រះសង្ឃ៦៥០ បង្សុកូលជូនលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ(BEAT RICHNER)ស្មូតដោយព្រះអង្គគ្រូ ចាន់សុជាតិ @អាត្មាបានចូលរួមពិធីបង្សុកូលឧទ្ទិសវិញ្ញាណក្ខណ្ឌដល់ លោកបណ្ឌិត BEAT RICHNERស្ថានិកគ្រូពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប@នៅមុខព្រះវិហារនាវត្តពោធិ៍វាល សាលាពុទ្ធិកវិទ្យាល័យ អុឹង ធួង@@អង្គារ9កេីត ត្រូវទី18.09.2562វេលា7.00ព្រឹក។ Shareជាធម្មទាន"
មានវីដេអូ៖ ប្រភព៖​ Mjazz Chantha Kpc