ទិដ្ឋភាពពិធីបុណ្យសព តារាម៉ូដែល Kay Kanyakorn លោតសម្លាប់ខ្លួន ប៉ុន្មានថ្ងៃមុន...
-

ថៃ៖ តារា​ម៉ូ​ដែល​លំដាប់សេដ្ឋី ដ៏​ល្បី​មួយរូប​ក្នុងប្រទេស​ថៃ នាង Kay Kanyakorn បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាទស្សនិកជន យ៉ាងច្រើនមានការសោកស្តាយ​ និងសោកសម្រែងយ៉ាងខ្លាំង ហើយក្រុមគ្រួសាររបស់នាង ក៏បានសម្រេចិត្តរៀបចំពិធីបុណ្យសពនាងតាមប្រពៃណីហើយដែរ។

យ៉ាងណាមិញ បើយើងមកពិធីបុណ្យសពរបស់នាងវិញ ត្រូវបានក្រុមគ្រួសាររៀបចំយ៉ាងយកចិត្តទុកដាក់​ និងធ្វើបានយ៉ាងធំដុំបំផុត ដោយមានការតុបតែងលម្អផ្កាយ៉ាងច្រើន។
ទន្ទឹមនឹងការជូនដំណើរជាលើកចុងក្រោយរបស់តារាតារាម៉ូដែលស្រីរូបនេះ គ្រួសាររបស់នាង ដាក់បង្ហាញពីស្នាដៃពានរង្វាន់ ដែលតារាស្រីរូបនេះ ធ្លាប់ទទួលបានកាលពីពេលនាងនៅរស់។