សមត្ថកិច្ចចាប់វាយខ្នោះ ឪពុកចុង ក្រោយពីវាយធ្វើបាប និងចាប់រំលោភកូនចុង និង...
-

ត្បូងឃ្មុំ៖ កាលពីវេលាម៉ោង ៨និង១០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ភូមិ​កូន​ត្មាត ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ក្រោយពីវាយ​ធ្វើបាប​ប្រពន្ធ​និង​កូន​ នឹងចាប់រំលោភកូនស្រីចុងចំនួន២លើក។

ជនសង្ស័យ​មានឈ្មោះ រ៉េ​ន រាង ភេទ​ប្រុស អាយុ៤៨ឆ្នាំ ជា​ប្តី​ចុង។ ជនសង្ស័យ​ខាងលើ ធ្លាប់​ប៉ុនប៉ង​រំលោភ​មកលើ​កូនស្រី​គាត់២ដង និង​រំលោភ​បានសម្រេច​ចំនួន១ដង ក្នុងអំឡុង​ខែធ្នូ ឆ្នាំ២០១៧ ។
ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ចាត់ការ​តាមច្បាប់ ៕ ដោយ៖ ភារ៉ា