ដល់.កហើយ!!! មន្ត្រីសាខាកាំកុងត្រូល ចុះត្រួតពិនិត្យទីតាំងផលិត នំប៉ាវ១៦៨ ដែលគ្មានអនាម័យ និងគ្មានច្បាប់អនុញ្ញាត
-

ភ្នំពេញៈ នៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨​ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចូលរួមជាមួយ គណៈកម្មាធិការ (គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មនំប៉ាវ១៦៨ ស្ថិតនៅទីតាំងផ្ទះ៦៦៧ ផ្លូវ ខាងសារិន ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ការចុះពិនិត្យនេះធ្វើឡើងដោយព្រះរាជអាជ្ញារង គុជ គឹមឡុង​ ដោយបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ តែពុំមានឃើញទេ។

ក្រោយពីការត្រួតពិនិត្យឃើញថា សិប្បកម្មនេះពុំមានអនាម័យ គ្មានច្បាប់គ្រប់គ្រាន់ទេ ព្រះរាជអាជ្ញាមិនបានផ្អាកសិប្បកម្មទេ ដោយទុកឲ្យម្ចាស់សិប្បកម្មទៅបំពេញបែបបទឲ្យត្រឹមត្រូវឡើងវិញ​ ហើយមន្ត្រីយើងបានយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ៕