​ព្រះចៅអធិការ​វត្ត ទេពធីតា​រាម (ហៅ​វត្ត​យាយ​ទេព​ ដែលមានអាយុកាល៣២៥ឆ្នាំ) បានសុគត៌នៅលើ​គ្រែ​សឹង នៅ​ក្រុង​កំពង់ឆ្នាំង ដោយសារតែ....
-

កំពង់ឆ្នាំងៈ កាលពី​ល្ងាច​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវត្ត​ទេពធីតា​រាម (ហៅ​វត្ត​យាយ​ទេព) ស្ថិតនៅ ភូមិ​ផ្សារឆ្នាំង ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយប្រទះឃើញសព​ព្រះអង្គ​ព្រះនាម ព្រហ្ម នរៈ​សិទ្ធិ ព្រះជន្ម៤១ព្រះវស្សា ជា​ព្រះចៅអធិការ​វត្ត បានសឹង​សុគតក្នុងបន្ទុបមិនដឹងមូលហេតុ។

បើតាម​ប្រភពព័ត៌មាន​ពី​គណៈ​ក​ម្មារ​ធិ​ការ​វត្ត បាន​ឲ្យ​ដឹងថា ព្រះអង្គ​បាន​សុគត​តាំងពី​ម៉ោងប្រហែល៣ៈ៤០នាទី​ទៀបភ្លឺ ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ លុះ​វេលា​កើតហេតុ​ខាងលើ ខណៈដែល​កូនសិស្សលោក បើកទ្វារ​ចូលទៅ​ដាស់ ទើប​ដឹងថា ព្រះអង្គ​បាន​សុគត​បាត់ទៅហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស​ទ្ធ​ចំណុះ​ជើង​នាំគ្នា​ចោមរោម​មើល។
ក្រោយ​ពីទទួលបាន​ព័ត៌មានសមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត បាន​ចុះមក​ធ្វើ​កោសល​វិច័យឃើញថា ព្រះអង្គ​ពិតជា​សុគត ដោយសារ​រោគ​គាំងបេះដូង​ពិត​ប្រា​ដក​មែន។ សព​ព្រះអង្គ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ ប្រគល់ជូន​គណៈ​ក​ម្មារ​ធិ​ការ​អាចារ្យវត្ត ដើម្បី​បុណ្យ​តាម​ប្រពៃណី​ខ្មែរ។ ហើយ​វត្ត​នេះ​សង់​នៅលើ​ផ្ទៃដី​ទំហំ​ជាង ២ ហិកតា ចាប់តាំងពី​កកើត​ជាទី​អារាម​តាំងពី​ឆ្នាំ ១៦៧៧ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺមាន​អាយុកាល ៣២៥ឆ្នាំ​ហើយ ៕