ជួយចែករំលែកគ្នាបានដឹងផង...ឆ្លងកាត់ជីវិតតស៊ូ នៃជីវភាពក្រខ្សត់ ខំរៀនរហូតក្លាយខ្លួនជាសិស្ស ...
-

រតនគិរី៖ លទ្ធផលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧ - ២០១៨ បានចេញជាផ្លូវការនៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។ ជាលទ្ធផលនៅក្នុងខេេត្តរតនគិរីឯនោះ​វិញ ក៏មានបេក្ខជនម្នាក់ ទទួលបាននិទ្ទេស A ផងដែរ ក្នុងចំណោមបេក្ខជនប្រឡងជាប់ ចំនួន ៧២១ នាក់ នោះ។

ជាក់ស្តែងយើងមិនដឹងពីស្ថានភាព ក៏ដូចជាជីវភាពរស់នៅរបស់ប្អូនដែលទទួលបាននិទ្ទេស A វិញ ពិតជាកំសត់ខ្លាំងណាស់។
ប្អូនប្រុសបានប្រាប់ឲ្យដឹងថា​ ឈ្មោះ ម៉ក់ យិត អាយុ១៩ ឆ្នាំ ដែលបានប្រឡងជាប់និទ្ទេស A មានស្រុកកំណើតនៅភូមិ ស្រម៉ ឃុំក្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានបងប្អូនចំនួន ៤នាក់ស្រី ១ ប្រុស ៣ ហើយប្អូនប្រុស ជាប្អូនទី២ ។ មានឪពុក ឈ្មោះ តាន់ មាឃ អាយ ៤២ឆ្នាំ ម្ដាយឈ្មោះ កាន យ៉ាន់ អាយុ ៤០ឆ្នាំ បច្ចុប្បន្ន ឪពុកម្ដាយរបស់ប្អូនប្រុសធ្វើជាកម្មករ នៅប្រទេសថៃ។
ប្អូនប្រុសបានបន្តទៀតថា ប្អូនបានមក សិក្សារៀនសូត្រនៅក្នុងខេត្តរតនគិរីម្នាក់ឯង រយៈពេល ៣ឆ្នាំ មក ហើយគឺបានសិក្សានៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ តាំងពីថ្នាក់ទី១០ មកម្ល៉េះ រាល់ថ្ងៃប្អូនប្រុសរស់នៅក្នុងផ្ទះជួល ពេលទំនេរប្អូនតែងតែទៅស៊ីឈ្នួលគេ លើកឥវ៉ាន់ ដើម្បីរកប្រាក់កំរៃខ្លះទៅបង់ថ្លៃផ្ទះជួល​និងខ្លះទៀតយកទៅផ្គត់ផ្គងសំភារៈសិក្សា។ បច្ចុប្បន្នប្អូនបានស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
ក្រោយពេលប្រកាសលទ្ធផល ទទួលបាននិទ្ទេស A ភ្លាមប្អូនប្រុសពិតជាសប្បាយចិត្តខ្លាំងណាស់ ដោយក្តីស្រម៉ៃក្លាយជាការពិតហើយ។
យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola ក៏បានរៀបរាប់ទាំងក្តីសប្បាយចិត្តថា "តោះ​អ្នក​ខេត្ត​រតនគីរី​យេីង​ គួរធ្វេីអ្វីមួយដេីម្បេីជួយលេីកទឹកចិត្តប្អូន​ និង​ជួយ​ទុក្ខធូរៈ​និង​ជីវភាព​ប្អូនដែល​ប្អូន​បានខិតខំប្រឹងប្រែង​ធ្វើ​អោយ​ខេត្ត​រតនគីរី​គាន់តែគេទទួលស្គាល់ថាមានសិស្សពូកែនិងនិទេ្ទសAផង។ ពេល​ដឹង​ព័ត៌មាន​អំពី​ជីវិតនៅការតស៊ូពីរៀនសូត្ររប្អូន​ហើយ​ឪពុក​ម្ដាយ​ ទៅ​ធ្វើ​កម្មករ​នៅ​ស្រុក​ថៃ​ ហើយ​ប្អូន​ប្រុស​ត្រូវ​ជួល​ផ្ទះ​ដេីម្បី​រៀន​សូត្រ​ ហើយ​ពេល​ទំណេរប្អូនធ្វេីជាកម្មកររៀបចំឥវ៉ាន់អោយគេ​ដេីម្បី​យកលុយចំណាយទិញសំភារះសិក្សា។ ល។ សូម​បងប្អូន​សប្បុរសជននិង​ មិត្តភ័ក្ដិ​របស់​ខ្ញុំ​សូម​ចូលរួម​ចែក​រំលែក​និង​ឧបត្ថម្ភ​ដល់​ប្អូន​ផង​តាម​ទឹក​ចិត្ត​និង​សទ្ធា​ នេះ​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​ 0975888860 "
ដោយ៖ និស្ស