នៅក្មេងណាស់ សូមមេត្តាដ៏ក្រសួងគួរតែរៀបចំកន្លែងស្នាក់នៅ និងកន្លែងរៀនសូត្រឲ្យក្មួយៗផង!!! ក្មេងអនាថា៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីបន្លំលួចទ្រព្យសម្បត្តិ
-

ព្រះសីហនុៈ ក្មេងៗអនាថាចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីបន្លះចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១១ៈ៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅហាងលក់ឱសថចំរើនចាន់លីដា (ជីតតោពីរ) ក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្មេងៗទាំងនេះ ទើបតែមានអាយុចន្លោះពី៧ឆ្នាំ ទៅ៩ឆ្នាំ តែប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕