បទចំរៀង Dj វតី ចាក់ដោតខ្លាំងពេក ស្ទើរតែធ្វើប្រិយមិត្តស្រក់ទឹកភ្នែកទៅហើយ ...(មានវីដេអូ)
-

ការទទួលមរណភាពរបស់លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា មានកូនខ្មែរជាច្រើន មានការសោកស្តាយ និងសោកសង្រែងជាខ្លាំង នូវការទទួលមរណភាពរបស់លោក។

ទាន់ទិននឹងការចាកចេញឆ្ងាយគ្មានថ្ងៃត្រឡប់វិញ របស់វីរៈបុរសរូបនេះ ក៏មានកូនខ្មែរជាច្រើនអ្នក បានលើកយកបទចំរៀង ដែលខ្លួនបានច្រៀង កូនដូចជានិពន្ធជាច្រើនឆ្នាំមកហើយ មកធ្វើការបង្ហោះសារជាថ្មី ទុកជាការដឹងគុណ ចំពោះការលះបង់របស់លោកក៏ដូចខាងមន្ទីរពេទ្យ បើមិនមានមន្ទីរពេទ្យគន្ធបុប្ផានេះទេ មិនដឹងថាមានកុមារច្រើនយ៉ាងណានោះទេ ដែលត្រូវស្លាប់ ហើយក៏មិនថាកុមារប៉ុន្មានដែរ ដែលត្រូវពិការដោយសារតែជំងឺ។
បើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា ព្រំ រីតា ហៅក្រៅ Dj វតី ក៏បានលើកយកបទចំរៀងមួយបទដែលមានចំណងជើងថា "មន្ទីរពេទ្យគន្ធបុប្ផា" ជាចំណងដៃសម្រាប់ជូនដំណើរ វីរៈបុរស លោក Beat Richner ជាលើកចុងក្រោយ។
ចំពោះអត្តន័យបទចំរៀងមួយនេះ ពិតជាចាក់ដោតចិត្តប្រិយមិត្ត ព្រោះថាក្នុងបទចំរៀងមួយនេះ បានធ្វើឡើងយ៉ាងសម្រិតសម្រាំង រៀបរាប់ពីជីវិតកុមារក្រីក្រជាច្រើន ដែលមានជំងឺ និងត្រូវពឹងលើ មន្ទីរពេទ្យ គន្ធបុប្ផា។ ដោយសារតែការព្យាបាលមិនយកកម្រៃ ជាហេតុធ្វើឲ្យកុមាររាប់រយ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ​ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យនោះ។
មានវីដេអូ៖ ប្រភព៖ ព្រំ រីតា