ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកាសតែងតាំងលោក Keisuke Honda ជាគ្រូបង្គោលថ្មី នៅថ្ងៃអាទិត្យ ទី១២ ខែសីហានេះ
-

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកាសតែងតាំងលោក Keisuke Honda ជាគ្រូបង្គោលថ្មី នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨នេះ។

ប្រធានក្លឹបសូលទីឡូអង្គរ ខាងលើកាន់តួនាទីដ៏ធំនេះ ដែលទំនេរចាប់តាំងពីគ្រូបង្គោលជនជាតិប្រេស៊ីល Leonardo Vitorino ចាកចេញពីតំណែងអំឡុងខែតុលា ឆ្នាំ២០១៧ និងបានកាន់ការងារបណ្ដោះអាសន្នដោយលោក ប្រាក់ សុវណ្ណារ៉ា នាពេលកន្លងមក។ លោក Honda ដែលជាសមាជិកក្រុមជម្រើសជាតិជប៉ុនដ៏ល្បីល្បាញបានគ្រប់គ្រងក្លឹបសូលទីឡូអង្គរតាំងពីចុង ឆ្នាំ២០១៦មកម្ល៉េះ៕