WOW មិនគួរឲ្យជឿ!!! ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ល្អាងស្ពានសម័យថ្មរំលីង ក្នុងខេត្តបាត់ដំបង មានអាយុកាលជាង ៣០០០ឆ្នាំ...
-

បាត់ដំបងៈ ស្ថានីយ៍បុរេប្រវត្តិល្អាងស្ពាន ស្ថិតកនៅក្នុងខេត្តបាត់ដំបង ដែលអ្នកសិក្សាស្រាវជ្រាវ បានធ្វើការកំណាយរក​ឃើញ​នូវ ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ បំណែកឆ្អឹងសត្វ និងផ្នូរសព​ ស្ថិតនៅក្នុង​សម័យ​ថ្មរំលីង ដែលមានវ័យចំណាស់ ៣០០០ឆ្នាំមកហើយ។

ស្ថានីយ៍បុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ បានធ្វើកំណាយរកឃើញ លើកដំបូងដោយលោកស្រី សេស៊ីល ម៉ូរ៉េ និង​លោ ករ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស១៩៦០។ បន្ទាប់មកការស្រាវជ្រាវនេះ បានអាក់ខានជាង៤០ឆ្នាំ លុះដល់​ឆ្នាំ២០០៩ ទើបមានការសិក្សាស្រាវជ្រាវរកបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ ​រវាងក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃប្រទេសបារាំង ​ដោយមានលោក ហេង សុផាឌី និងលោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។ ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញនូវ​វត្ថុ​បុរាណជាច្រើនដូចជា៖​ ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើអីថ្ម ឬបន្តោង​ខ្សែ​ក​ធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព ជាដើម។
ការវិភាគទៅលើវត្ថុត្រូវបានរកឃើញ ពីកំណាយបានបង្ហាញថា ស្ថានីយល្អាងស្ពានមានមនុស្ស​រស់នៅពីបី​ដំ​ណាក់​​កាលផ្សេងគ្នាមកហើយ។ សម័យថ្មបំបែកនេះ មានអាយុប្រហែល ៧១០០០ឆ្នាំ វប្បធម៌ហាវប៊ីនញៀន​មានអាយុចន្លោះពី ១១០០០ ដល់ ៥០០០ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែងបញ្ចុះសពនាសម័យនោះ។
កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា (14c, OSL, U-Th)​ ទៅលើ​ស្រទាប់​ដី​​ផ្សេងៗ​គ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ៥ម៉ែត្រ។ តែមកទល់ពេលនេះ ល្អាងស្ពាន​ជាស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះរកឃើញដោយឧបករណ៍ថ្មី​ នៃវប្បធម៌ហាវ​ប៊ីន​ញៀន​ ច្រើ​នប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃ​ឧបករណ៍​​ថ្មី​ទាំងនោះ ជួយឲ្យយល់បានកាន់តែប្រសើ ពីបច្ចេកទេសនៃការផលិតឧបករណ៍ថ្ម វប្បធម៌ បរិស្ថាន និង បរិបទទូទៅនៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គម អ្នកបរបាញ់ និងប្រមូលអនុ​ផល​ព្រៃដទៃទៀត នៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕
ប្រភពៈ kronglungvek