សុខ សោម៉ាវត្តី ប្រាប់ពីចំណុចដែលគួរឲ្យខ្លាចបំផុតរបស់មនុស្សស្រី !
សុខ សោម៉ាវត្តី ជាតារាស្រីល្បីឈ្មោះបោះសម្លេងមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា។ បើក្រឡេកមើលសម្រស់វិញឃើញថា តារាស្រីរៀមច្បងរូបនេះនៅតែថែរក្សារូបសម្ផស្សបានស្រស់ស្អាតមិនចាញ់តារារលកក្រោយឡើយបើទោះបីជាអ្នកនាងមានកូនមួយក៏ដោយ ។
នៅថ្ងៃនេះដែរ អ្នកមេម៉ាយឆោមស្រស់រូបនេះបានលើកយកនូវចំណុចគួរអោយខ្លាចរបស់មនុស្សស្រីមកប្រាប់ថា៖ «មនុស្សស្រីគួរអោយខ្លាច គឺមនុស្សស្រីដែលដឹងគ្រប់យ៉ាងតែមិននិយាយ» ។ ទន្ទឹមហ្នឹងនេះដែរក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់នាងចូលខមមិនយល់ស្របហ្នឹងការលើកឡើងនេះផងដែរ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។