តារា​ម៉ូដែល​សិច​សុី Gan lulu កំពុងរឿង​​អប់រំ​​សិច ជាមួយតារា​ប្រុស​ហុង​កុង​ល្បី​ឈ្មោះ.....?
-

តារា​ម៉ូដែល​ចិន​ដែល​មាន​រឿង​អាស្រូវ​ ខាង​បង្ហោះ​រូប​សិច​សីុ​តាម​អីុន​ធើរ​ណេត​ នាង​ Gan lulu នា​ពេល​ថ្មីៗ​​នេះ​ស្រាប់​តែ​​លេច​មុខ​នៅ​លើ​ទឹក​ដី​ Lan Kwai Fong ទី​កន្លែង​​ដែល​គេ​រៀប​ចំ​​ឈុត​ឆាក​​ថត​កុន​ក្នុង​ទី​ក្រុង​ហុង​កុង ដែល​វត្ត​មាន​នេះ​នាង​ចាប់​ផ្តើម​និយាយ​ពី​ការ​ថត​ខ្សែ​ភាព​យន្ត​​អប់រំ​​សិច​ ឬ​អប់រំ​ផ្លូវ​ភេទ​​ ដោយ​មាន​ម្តាយ​របស់​នាង​ជា​អ្នក​គាំទ្រ​​ផង​ដែរ​។

ជាក់​ស្តែង​ពេល​នា​ង Gan lulu និយាយ​អំពី​ដំណើរ​ទស្សន​កិច្ច​​ការ​ងារ​របស់​នាង​នៅ​ Lan Kwai Fong ទី​ក្រុង​ហុង​កុង​​ស្តី​អំពី​ការ​ថត​រឿង​សិច​ជាមួយ​តារា​ប្រុស​ហុង​កុង​ល្បី​ឈ្មោះ​ Nicolas នោះ​ ស្រាប់​តែ​ម្តាយ​របស់​នាង​ដែល​ធ្លាប់​​បង្ហោះ​វីដេ​អូសិច​​របស់ lulu​ (សិច​ខ្លួន​ឯង​ដើម្បី​ឱ្យ​គេ​ស្រើប​ស្រាល​) ដែល​ធ្វើ​សកម្ម​ភា​ព​នៅ​ក្នុង​បន្ទប់​ទឹក​នោះ​បាន​មក​ស្រែក​ឮៗ​ដោយ​ក្តី​រំភើប​ថា Nicolas របស់​យើង​បាន​ត្រឡប់​មក​វិញ​ហើយ​ មាន​ន័យ​ថា​ គឺ​គាត់​គាំ​ទ្រ​​ឱ្យ​ថត​រឿងអប់រំ​​​សិច​ជាមួយ​ Nicolas ។
Gan lulu​ និយាយ​ថា នាង​​សង្ឃឹម​ថា នឹង​ទទួល​បាន​ឱកាស​ថត​រឿង​អប់រំ​សិច​សម្រាប់​មនុស្ស​ពេញ​វ័យ​នៅ​ហុង​កុង​នេះ​ ហើយ Nicolas និង Edison Chen គឺ​ពិត​ជា​ដៃ​គូ​ថត​រឿង​លើ​គ្រែ​ដ៏​ស័ក្តិ​សម​​របស់​នាង​ ។ lulu និយាយ​ទៀត​ថា នាង​ចាប់​អារម្មណ៍​ និង​កោត​សរ​សើរ​ Nicolas តាំង​ពី​នៅ​ក្មេង​ ហើយ​ថែម​ទាំង​បញ្ឆិត​បញ្ឆៀង​ថា នាង​ និង Nicolas ធ្លាប់​មាន​អីៗ​លើស​ពី​មិត្ត​ធម្មតា​ទៅ​ទៀត​ ។ តាំង​ពី​ក្រោយ​ពេល​ដែល​ Nicolas លែង​លះ​ប្រពន្ធ​មក​ គាត់​មិន​មាន​ជាប់​រវី​រវល់​ជាមួយ​នារី​ណា​ទៀត​ឡើយ​ ហើយ​ខ្ញុំ​គិត​ថា គាត់​សម​នឹង​ទទួល​ថត​រឿង​នេះ​ខ្លាំង​ណាស់​ជាមួយ​ខ្ញុំ។
នៅ​ពេល​សួរ​ថា​ តើ​នាង​នឹង​មាន​ការ​ណាត់​ជួប​ Nicolas ដែរឬ​ទេ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើ​ទឹក​ដី​ Lan Kwai Fong នេះ? នាង​ថា ប្រាកដ​ជា​មាន​ តែ​ថា​នៅ​ទី​ណា​នោះ​ទុក​ជា​ការ​សម្ងាត់​ ព្រោះ​ចង់​ឱ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ ។ បើ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​នៅ​ហុង​កុង​ថា ដំណើរ​ទស្សន​កិច្ច​ការ​ងារ​របស់ lulu ទៅ​កាន់​ Lan Kwai Fong នេះ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​បុរស​អ្នក​និយម​​គាំ​ទ្រ​​​នាង​ ហើយ​ពួក​គេ​ថែម​ទាំង​បាន​សុំ​ហត្ថ​លេខា​ និង​ថត​ជាមួយ​នាង​ទៀត​ផង។
សូម​បញ្ជាក់​ថា Gan lulu មាន​កំពស់​១,៦៥ម៉ែត្រ​ ទំងន់​៤៣​គីឡូ​ក្រាម​នាង​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​របាំ និង​ល្ខោន​ពី​ទី​ក្រុង​ប៉េកាំង​ ហើយ​នាង​​បាន​ចាប់​យក​អាជីព​ជា​តារា​ចម្រៀង​ និង​តា​រាម៉ូដែល​ចិន​រហូត​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី និង​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ខ្នាញ់​នោះ គឺ​នាង​ល្បី​ខាង​បង្ហោះ​រូប​សិច​សីុ ឬ​រូប​ស្រើប​ស្រាល៕