ស្រ្តីម្នាក់ប៉ងលោតទឹក បញ្ចប់ជីវិត ដោយសារតែ...
-

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្រ្តីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួន ដោយសារតែខ្លួនមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដើម្បីបញ្ចប់ជីវិត តែមិនបានសម្រេច ព្រោះតែមានប្រជាពលរដ្ឋជួយចាប់ទាន់ពេល ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ស្រ្តីដែលប៉ងលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។ ស្រ្តីដែលប៉ងសម្លាប់ខ្លួននោះបានរៀបរាប់ទាំងទឹកភ្នែកថា​ គាត់ធ្លាប់មានប្រវត្តិដួលផ្ងារក្រោយអស់រយ:ពេល១ឆ្នាំមកហើយ ចាប់តាំងពីដួលនោះមក ក្នុងខ្លួនចេះតែមានអាការៈកន្ត្រាក់ៗផ្ទៃមុខ ដូចមានអ្វីម្យ៉ាងមកចាក់ដោតអញ្ចឹង ដោយមានជំងឺប្រចាំកាយរ៉ាំរ៉ៃដូច្នេះហើយ ទើបគាត់ធ្វើដំណើរមកស្ពានជ្រោយចង្វាថ្មីប៉ងលោតទឹកសម្លាប់ខ្លួនតែម្តង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជាប់៕

ដោយ៖ សុន