ហួសចិត្ត! ម៉ូតូឌុបប្រើល្បិច សុំដូរលុយ ១០ម៉ឺនរៀល ពីអ៊ុំស្រីដ៏កំសត់ម្នាក់ ដោយអោយលុយដុល្លាចំនួន ៣០ដុល្លា ចុងក្រោយ ស្រក់ទឹកភ្នែក...
សីហា
-

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ត្រូវបានបុរសអ្នករត់ម៉ូតូឌុបប្រើល្បិចសុំដូចលុយ ១០ម៉ឺនរៀល ដោយឲ្យលុយដុល្លារ ៣០ដុល្លារទៅស្ត្រីចំណាស់នោះ លុះពេលយកលុយនោះវេរឲ្យកូនទុកទៅរៀនទើបគេប្រាប់ថា «លុយសែនទេអ៊ំស្រី» ធ្វើឲ្យស្រ្តីរូបនោះធ្វើធ្លាក់ថ្លើមក្តុក ត្បិតអីលុយមិនបានចាយសូម្បីតែ ១រយរៀល

ត្រូវបានគេយកទៅយ៉ាងងាយ។ ម្ចាស់ហ្វេសប៊ុកឈ្មោះ «Nech Nick» បានឃើញហេតុការណ៍នោះ លើកឡើងថា «គាត់ថាមានពូម៉ូតូឌុបម្នាក់ មកនិយាយលេងជាមួយគាត់ ហើយថាគាត់ធ្លាប់ស្គាល់គ្នានៅថៃ។ ហើយក៏សួរអ៊ំស្រីមានលុយរាយអត់ គាត់ថាគាត់មានតែ100000៛ នឹងទេ។ ហើយគេសុំដូរលុយរាយដោយអោយគាត់30$ នឹងហើយគេយកតែ100000៛ ទេ ទុក20000៛ សម្រាប់អោយគាត់ចាយ»។
មនុស្សផងទាំងពួងសុទ្ធតែហួសចិត្ត ដោយលើកឡើងថា «មនុស្សអើយមនុស្ស!! ការងារត្រឹមត្រូវស្របច្បាប់មិនចេះទេ ត្រឹមលុយ 100000៛ ទៅបោកប្រាស់មនុស្សចាស់ដែលគាត់នៅតាមជនបទគាត់មិនសូវស្គាល់លុយដុល្លារទេ ណាមួយគាត់មើលមិនសូវច្បាស់ផង តាមមើលគាត់ក៏មិនសូវមានលុយដែរ 100000៛ វាពិតជាមានតម្លៃណាស់សម្រាប់គាត់»។ យ៉ាងណាអ្នកយកទៅលុយប៉ុណ្ណឹងអ្នកអាចចាយត្រឹម1 ថ្ងៃឬ2 ថ្ងៃអស់ហើយ តែលុយប៉ុណ្ណឹងសម្រាប់ស្ត្រីរូបនោះអាចចាយបានដល់ ទៅកន្លះខែ ឬ លើសនឹងក៏ថាបាន។