រន្ធត់ចិត្តណាស់!!! ក្មេងៗទំាំង១២នាក់ ព្រមទំាងគ្រូបង្វឹក ធ្វើពិធីបួសសងគុណវីរៈបុរស របស់ពួកគេដែលស្លាប់ ក្នុងបេសកកម្មជួយសង្រ្គោះ ពួកគេទាំង១៣.....
-

ថៃ៖ ក្រោយពីផ្ទុះរឿងក្មេងៗកីឡាករទាំង១២នាក់និងគ្រូបង្វិកម្នាក់ មួយរយៈពេលមកនេះ ហើយបច្ចុប្បន្នខាង​មន្ទីរពេទ្យ បាន​អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏បានបង្ហាញ​មុខជាថ្មី ក្នុងសន្និសីទកាសែត​ ជា​សាធារណៈ កាលពី​ថ្ងៃ​ពុធដែល ​ត្រូវ​បាន​ផ្សាយ​ឲ្យបានដឹង​នៅ​ជុំវិញ​ពិភពលោក។ ជាពិសេសចំពោះចម្លើយឆ្លើយ​តប​​ទាក់ទង​ពី​ការ​ជាប់​ក្នុង​រូងភ្នំ​រយៈពេល​៩​ថ្ងៃ មុន​ពេលបាន​ចេញ​មក​ដោយ​ការ​រុករក​ឃើញ​ក្រុម​បាល់ទាត់​ក្មេងៗទាំងនេះ គឺពួកគេមិន​មាន​អាហារ​សម្រាប់​បរិភោគ​នោះ​ទេ គឺ​ពួកគេបានត្រឹម​តែហូប​ទឹក​ដែល​ហូរ​តាម​ជញ្ជាំង​ថ្ម​ល្អាង​ភ្នំ​តែប៉ុណ្ណោះ។

ក្នុងចំណោម១៣នាក់ ដែលមានម្នាក់ ជាគ្រូ​បង្វឹក​បាល់ទាត់​ក្មេងៗទាំងនោះ បានប្រាប់ក្នុងសន្និសីទកាសែតថា ​ក្មេង​ៗទាំង១២នាក់នោះអាចនឹង​ទៅ​បួស ​ដើម្បីជាការ​សង​គុណ​ដល់​ ​ទាហាន​ជើង​ទឹក​ថៃ​ម្នាក់ ជាវីរៈបុរសរបស់​ពួកគេ ដែល​បាន​បូជាជីវិតក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​ពួកគេនោះ​។
គួរបញ្ចាក់ផងដែរថា លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់​អូ​ចា ក៏បាន​ព្រមាន​ចំពោះ​បណ្ដា​អ្នកកាសែត ចៀសវាង​កុំ​សួរ​សំណួរ​មិន​សំខាន់​ទាំងឡាយ ចំណែកឯក្រុមគ្រូពេទ្យក៏បានណែនាំ​ប្រាប់​ម្តាយ​ឪពុក​របស់​ក្មេង​ៗ​ទាំងនោះផងដែរ​ថា មិន​គួរ​ឲ្យ​អ្នកកាសែតជួប​ក្មេង​ៗយ៉ាង​ហោចណាស់​ឱ្យ​បាន​១​ខែ ក្រោយ​ការ​ធ្វើ​សន្និសីទ​នេះ ៕