សូមប្រុងប្រយ័ត្នផង... អ្នកធ្វើដំណើរឆ្លងកាត់ស្ពានអ្នកលឿង ទាំងអស់សូមប្រុងប្រយ័ត្នទាំងអស់គ្នា...
-

កាលពីប៉ុន្មានថ្ងៃមុន មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ុំ ជីវី បានធ្វើការបង្ហោះរូបភាព ជាមួយដែកគោមួយដៃ មានទាំងដែកគោតូច និងធំ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបទាំងនេះ។ បងប្រុស ស៊ុំ ជីវី បានរៀបរាប់នៅលើបណ្តាញគណនីហ្វេសប៊ុករបស់បងថា "កុំមើលងាយដែកគោលមួយក្តាប់នេះ វាអាចធ្វើឲ្យអ្នកខាតបង់ថវិការ ពេលវេលា និងឈានទៅដល់គ្រោះថ្នាក់ផងដែរ។ យ៉ាហីុ ដល់ពេលបាចថែមរហូតចឹង អញ.ដាច់ធម៌អាឡូវហើយហា។ រើសត្រួសៗ ព្រោះគ្មានពេល ទុកឲ្យមន្ទីរសាធារណ:ការខេត្ត ធ្វើការខ្លះទៅ ត្រឹមឡានទឹក ១ឡានលាងដី និងដែកគោលចេញម្តងទៅ ហើយប្រមាន ២ក្បាលប៉ះកង់គល់ស្ពានសងខាងចេញផង"។ យ៉ាងណាមិញក៏មានម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា លក់ គ្រឿងអគ្គិសនី បានចូលមកខមិនថា "ផ្លូវទៅស្វាយរៀងក៏ចឹងដែរបង ត្រង់ដីវាលប្រហែល១គីឡូម៉ែត្រ សុទ្ធតែដែកគោល ទៅដល់មុខមានកន្លែងប៉ះកង់មួយកន្លែង សំរាប់ដូពោះវៀន ខ្ញុំជួបផ្ទាល់"។ ចំណែកម្ចាស់គណនីផ្សេងទៀតក៏បានលើកឡើងដែរថា "កាលខ្ញុំទៅលេងឃើញដែកគោលច្រើនណាស់"៕

ប្រភព៖ ស៊ុំ ជីវី