ចេះរកគ្នាឃើញ!!! ជនសង្ស័យ១៤នាក់ ដឹកដៃគ្នាទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស តាមច្បាប់
-

ភ្នំពេញៈ ជនសង្ស័យ១៤នាក់ ត្រូវបានមន្ត្រីជំនាញនៃ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ កាលពីវេលាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

ជនសង្ស័យទាំង១៤នាក់ ខាងលើមានឈ្មោះ ១ឈ្មោះ អ៊ុក វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ២ឈ្មោះ មាស ប៊ុណ្ណារ៉ា ហៅម៉ូម ភេទប្រុស អាយុ២៩ឆ្នាំ ៣ឈ្មោះ ជោក សំណាងដេវិត ភេទប្រុស អាយុ១៨ឆ្នាំ ៤ឈ្មោះ ចាន់ ហ៊ីង ភេទប្រុស អាយុ៥៧ឆ្នាំ ៥ឈ្មោះ ធី តន ភេទប្រុស អាយុ២១ឆ្នាំ ៦ឈ្មោះ ជា ពេញ ភេទប្រុស អាយុ២៧ឆ្នាំ ៧ឈ្មោះ ខន សុខឃឿន ភេទប្រុស អាយុ១៩ឆ្នាំ ៨ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ៩ឈ្មោះ ណយ វណ្ណា ហៅវិន ភេទប្រុស អាយុ៣០ឆ្នាំ ១០ឈ្មោះ ហ៊ីន សុវណ្ណា ហៅចូច ភេទប្រុស អាយុ២៥ឆ្នាំ ១១ឈ្មោះ សួស សុធី ហៅសាយ័ន ភេទប្រុស អាយុ៥៩ឆ្នាំ ១២ឈ្មោះ វ៉ាន់ ផ្លយ ភេទប្រុស អាយុ២៥ឆ្នាំ ១៣ឈ្មោះ ដឹក ឆៃឌី ភេទប្រុស អាយុ១៨ឆ្នាំ ១៤ឈ្មោះ ផាត់ វាសនា ហៅស្នា ភេទប្រុស អាយុ២៥ឆ្នាំ។
ជនសង្ស័យទាំង១៤នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ និង កម្លាំងការិយាល័យស្រាវជ្រាវគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាប ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចរាចរនិងប្រើប្រាស់គ្រឿងញៀន។ ក្រោយពេលស៊ើបអង្កេតតាមវិធានការជំនាញរបស់សមត្ថកិច្ច ជនសង្ស័យទាំង១៤នាក់ បានសារភាពទទួលកំហុស តាមការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕