រន្ធត់ណាស់!!! ធ្លាក់យន្តហោះធុនតូចមួយគ្រឿង បណ្តាលឲ្យមនុស្ស៥នាក់ត្រូវស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ នៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា
-

ធ្លាក់យន្តហោះធុនតូចមួយគ្រឿង បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៥នាក់ នៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា កាលពីម្សិលមិញ។ អាជ្ញាធរថា យន្តហោះ Beechcraft King Air 90 បានធ្លាក់នៅតំបន់មានមនុស្សច្រើន ដោយមានអ្នកបើកបរ២នាក់ និងវិស្វករម៉ាស៊ីន២នាក់ ហើយទីតាំងធ្លាក់គឺក្បែរនឹងអគារមួយ ខណៈដែលយន្តហោះប៉នប៉ុងចុះចត។

ប្រភពថា អ្នកស្លាប់ទាំង៥នាក់ រួមមានទាំងអ្នកដំណើរថ្មើរជើងម្នាក់ដែរ ក្រៅពីនេះក៏មានមនុស្សបីនាក់ទៀតរងរបួស។ មូលហេតុនៃការធ្លាក់នេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ ខណៈដែលមន្ត្រីជំនាញកំពុងធ្វើការលើរឿងនេះ។