កុំដាច់ចិត្តអូសរំលងអីជួយស៊ែរបន្ដផងដើម្បីស្វែងរកឈាមជូនអតីតទាហ៊ានក្រីក្រកើតជម្ងឺទាចទឹកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
ណារ៉ា
-

សេចក្តីអំពាវនាវ​ (ឈាមបន្ទាន់)ជួយ Share ផង ខ្ញុំ​ វណ្ណា​ ចំរើន​ (ទឹកចិត្ត កូនអ្នកក្រ​)​ ជាសមាជិក​ នៃក្រុមទឹកចិត្តព្រះសង្ឃដើម្បីមនុស្សធម៌​ និង​ សង្គម​ (មនុស្សធម៌​ អប់រំ​ សីលធម៌​ សុជីវធម៌​) សូមធ្វើសេចក្តីអំពាវនាវដល់សប្បុរសជនទាំងក្នុងនឹងក្រៅប្រទេសទាំងអស់​ សូមមេត្តាជួយដល់លោកពូ​ ស៊ាវ​ ប៊ុច​ (Siv Buch)​ អាយុ​ ៣៩ឆ្នាំ​ រស់នៅខេត្តកំពង់ចាម​ (អតីតជាទាហ៊ាន)​ គ្មានគ្រួសារ​ (ជនក្រីក្រ) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកេតុមាលា​ ម្នាក់ឯង​ លោកពូមានជំងឺទាចទឹក​ ហើយខាងពេទ្យត្រូវការបញ្ចូល​ #ឈាមពីរស្រាក់ទៀត​ តែឥឡូវមិនទាន់មាននរណាផ្តល់ឈាមឲ្យនោះទេ។ បញ្ជាក់ខាងមន្ទី​រពេទ្យយកឈាមនៅថ្ងៃចន័្ទ​ ទី២៨​ ខែឧសភា​ ឆ្នាំ២០១៨ខាងមុននេះហើយ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ​ សូមមេត្តាសប្បុរសជនទាំងអស់មេត្តាជួយដល់លោកពូដោយក្តីអនុគ្រោះផងចុះ។ អាចទំនាក់ទំនងខ្ញុំ វណ្ណា​ ចំរើន​ (ទឹកចិត្ត​ កូនអ្នកក្រ​)បានតាមរយះលេខ​ 010 012 47 57 56 ខ្មែរ​ ជួយ​ ខ្មែរ​ ខ្មែរ​ ស្រឡាញ់​ ខ្មែរ ខ្មែរ​ ដើម្បី​ ខ្មែរ​ ខ្មែរ​ សង្គ្រោះ​ ខ្មែរ សូមអរគុណ Credit: ទឹកចិត្ត កូនអ្នកក្រ