បងប្អូនគួរតែប្រុងប្រយ័ត្នឲ្យខ្លាំងបំផុត!!! ប៊ិុចឆ្នៃជាកាំភ្លើងមួយដើមនិងឧបករណ៍កាច់ករម៉ូតូមួយឈុត ត្រូវបាននគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់បានពីជនសង្ស័យ២នាក់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនក្រោយពីឃើញជិះម៉ូតូឌុបគ្នាដោយសង្ស័យក៍ឃាត់ត្រួតពិនិត្យឃើញមានប៊ិុចឆ្នៃជាកាំភ្លើងមួយដើមគ្រាប់ចំនួនមួយគ្រាប់និងដែកចុងស្រួចសំរាប់កាច់កម៉ូតួមួយឈុត។ករណីនេះធ្វើឡើងកាលពីម៉ោង០១និង៣០នាទីទាបភ្លឺថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។