ស្ងាត់ៗជិតដល់ថ្ងៃបាត់... កញ្ញា អែនជី សម្រេចចិត្តសាងគ្រួសារមួយ យ៉ាងមានក្តីសុខ ជាមួយនឹង...
-

ភ្នំពេញ៖ តារាចម្រៀងចាយសម្រស់ក្នុងទ្រនំសាន់ដេ កញ្ញា អែនជី ដែលងារមកបង្ហាញភាពវក់វីនិងរបរលក់ផលិផលតាមអនឡាយ បានបង្ហាញនៅក្នុងគណនីហ្វេសប៊ុក ដែលមានឈ្មោះ Angie Ly ថា ជួបគ្នាថ្ងៃទី២៧នេះ ណាបងប្អូនមិត្តភក្កិទាំងអស់គ្នា។

តាមរយៈសារជូនដំណឹងភ្ជាប់ដោយរូបភាពបង្ហាញក្នុងការរៀបចំលម្អដោយតុកកៅអី រួមនិងរូបថត Pre-Wedding លេងឡើងក្នុងភាពរីករាយ ជាមួយបុរសរូបសង្ហា ដែលស្គាល់ថា ជាគូដណ្តឹង បានបង្ហាញយ៉ាងជាក់ច្បាស់ថា នៅថ្ងៃទី២៧ខែមេសាខាងមុខនេះ នាងនិងចូលរោងការជាផ្លូវការហើយ ។
ព្រោះថាតាមរូបភាពនិងសារ ដែល អែន ជី បង្ហាញនោះ ពិតណាស់ជាសកម្មភាព ត្រៀមរៀបចំកន្លែងធ្វើពិធីរៀបការរួចរាល់ហើយដែរ នៅសណ្ឋាគារលំដាប់ទំនើបមួយ ប្រចាំស្រុកខ្មែរ គឺនៅសណ្ឋាគារសុខា។
ប្រភព៖ dara-news