ថៅកែKTVម្នាក់ បានធាក់ហើយទះកំភ្លៀងនារី២នាក់ ដើម្បីបង្ខំឲ្យទៅដេកជាមួយភ្លៀវ តែនាងមិនព្រមបានផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីងហោQI HAO GONG GOANផងនោះ បានបង្ខំឲ្យនារី២នាក់ជាអ្នកបំរើភ្ញៀវឲ្យទៅក្រៅជាមួយ(ទៅដេក)ជាមួយមិត្តភក្រ្តខ្លួនតែនាងមិនព្រម ក៏បានធាក់និងទះកំភ្លៀងនារី២នាក់បណ្ដាលឲ្យរងរបួស ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។