ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកថវិកា 5,000$ ជូនដល់នាយអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត!
លោក ជែម:នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ នាយអាវុធហត្ថ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប ទៅសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ជា ខេមរិន្ទ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលជួបឧប្បទ្ទវហេតុ ធ្លាក់ពីលើអាគារជាន់ទី២ ព្រោះតែឡើងជួសជុលផ្ទះហើយងងឹតមុខ ធ្លាក់ចុះមក បណ្តាលឲ្យដាច់សរសៃរខួរក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។