បុរសម្នាក់សង្ស័យស្រវឹងស្រាទាំងកណ្ដាលថ្ងៃត្រង់ បើករថយន្តឡិចសុីសបុករះម៉ូតូនិងរថយន្តពីខណ្ឌច្បារអំពៅរហូតមកបន្តបុករថយន្តនៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យទៀត
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាទាំងកណ្ដាលថ្ងៃបានបើករថយន្ដឡិចលិចសុីសបុករះម៉ូតូនិងរថយន្តពីខណ្ឌច្បារអំពៅរហូតបុកនៅខណ្ឌមានជ័យទៀតទើបឃាត់បានទាំង រថយន្តនិងអ្នកបើកបរ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ត្រង់ចំណុចមុខ វត្តនិរោន៍ ខណ្ឌច្បារអំពៅ បន្ទាប់ពីបង្កគ្រោះថ្នាក់ភ្លាមៗអ្នកបើកបរបានបន្ថែមល្បឿនព្យាមយាមបើករត់គេច រហូតមកដល់ផ្លូវ៦០ម៉ែត្រក្បែផ្លូវបំបែក២៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏បានបន្តបុករថយន្តមួយគ្រឿងទៀតរួចជ្រុលទៅប៉ះម៉ូតូមួយទៀតបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសបាក់ជើងឆ្វេង ដោយឡែកអ្នកនៅក្នុងរថយន្តរងគ្រោះសំណាងល្អមិនមានអ្នករងរបួស ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។