អគ្គីភ័យឆាបឆេះបន្ទប់KTVកូប្រាហ្គោល បណ្តាលឲ្យក្រុមពន្លត់អគ្គិភ័យ២នាក់ថប់ដង្ហើមពេលចូលទៅពន្លត់
ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងនៅក្នុងអគារខារ៉ាអូខេ កូប្រាហ្គោល នៅតាមបណ្ដោយផ្លូវលេខ២៥៤ កែងនិងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងទី២១ ខែមេសា ឆ្នាំ២០១៨ ខណៈពេលនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមជាមួយកងកម្លាំងអន្តរាគមន៍មកបាញ់ពន្លត់អគ្គិភ័យជាច្រើននាក់ផងដែរ ។











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។