ថៃសម្រេចកាត់ទោស កម្មករនេសាទខ្មែរ០៥នាក់ ឲ្យជាប់គុកក្នុងម្នាក់ៗ ៥០ឆ្នាំ ពីបទវាយប្រហារពួកអ្នកទេសចរបារាំងមួយក្រុម រួចចាប់រំលោភនារី ០២នាក់
សីហា
-

ថៃ៖ កាលពីថ្ងៃ៥ ខែមីនា ឆ្នាំ២០១៨ តុលាការថៃបានផ្តន្ទាទោសកម្មករនេសាទកម្ពុជាចំនួន០៥នាក់ សម្រេចឲ្យជាប់ពន្ធធនាគារក្នុងម្នាក់ៗរយៈពេល៥០ឆ្នាំ ពីបទវាយប្រហារដោយហិង្សាលើ ជនជាតិ​បារាំងចំនួន ៤ នាក់ ដែលក្នុង​ចំណោមពួកគេទាំង ៤ នាក់ ស្ត្រីពីរនាក់ត្រូវ​បានរំលោភ កាលពីឆ្នាំ ២០១៦ ទៅលើអ្នកទេសចរជនជាតិបារាំងមួយក្រុម ​នេះបើយោងតាមវេបសាយសារព័ត៌មាន Straitstimes។

តាមប្រភពបានឲ្យដឹងថា ការវាយប្រហារនេះនៅបរិវេណកោះ Kood (Koh Kood) មានទីតាំងស្ថិតនៅជិតព្រំប្រទល់ប្រទេសកម្ពុជា។ ប៉ូលិសបានរាយការណ៍ថា ក្រុមជនល្មើសបានហែលឆ្លងទឹកមកកាន់កោះកើតហេតុ។ នៅពេលកើតហេតុ ជនរងគ្រោះជាបុរសចំនួនពីរនាក់ អាចរត់រួចខ្លួន និងបានរាយការណ៍អំពី​ករណីនេះ ទៅកាន់កម្លាំងសមត្ថកិច្ចក្នុងតំបន់ ដើម្បីតាមចាប់ខ្លួនជនល្មើស។
មន្ត្រីតុលាការម្នាក់នៅខេត្តត្រាតប្រទេសថៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ជនជាប់ចោទទាំង ៥ នាក់ត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភសេពសន្ថវៈ បង្កការវាយតប់កម្រិតស្រាល និង បង្កការវាយតប់កម្រិតធ្ងន់"។
មន្រ្តីម្នាក់នោះដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ជនជាប់ចោទម្នាក់ក្នុងចំណោមនោះត្រូវបានកាត់ទោសពីបទប៉ុនប៉ងមនុស្សឃាត។
ប្រទេសថៃ នៅតែជាទិសដៅទេសចរណ៍ដែលមានសុវត្ថិភាព ជាមួយនឹងចំនួនអ្នកទេសចររហូតដល់ ៣៥លាននាក់កាលពីឆ្នាំទៅ តែទោះជាយ៉ាងណា ដោយសារព័ត៌មាននៃបទឧក្រិដ្ឋផ្សេងៗដែលធ្លាប់បានកើតឡើងលើជនបរទេសកន្លងមក ក៏បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ និងកេរ្តិ៍ឈ្មោះខ្លាំងណាស់ដែរ ក្នុងនាមជាទីកន្លែងឋានសួគ៌នៃអ្នកទេសចរ។ [caption id="attachment_45798" align="aligncenter" width="858"]
epa05185026 Two Cambodian fishermen accused of raping two French female tourists and assaulting their two male companions, lie cuffed in Koh Kut island, Thailand's Trat province, 28 February 2016. Five Cambodian sailors accused of the rape and assault on a group of four French tourists, were arrested in the early hours of 28 February. Three of the men were arrested in Thailand's Koh Kut resort island while the other 2 were arrested Hat Let immigration point as they were allegedly trying to flee to Cambodia, according to media reports. EPA/STR THAILAND OUT
- BEST QUALITY AVAILABLE -[/caption]
[caption id="attachment_45806" align="aligncenter" width="620"]
CYC0PR tropical paradise, empty beach on Koh Kood Island, Thailand[/caption]