Home សង្គម គ្រឿងញៀន​

ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់

194
0
SHARE

រាជធានីភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅមុខផ្ទះលេខ៩៨Eo ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង១៧ និង៣០នាទី ។

ជនសង្ស័យ ទី១ . ឈ្មោះ ណន ដុំ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅ មិនពិតប្រាកដ ទី២. ឈ្មោះ ស៊ឹម ទូច ភេទស្រី អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ រួមនិងវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ កង់០១គ្រឿង ចិញ្ចៀនពណ៌លឿងស្លេកមានដាំត្បូងពណ៌ចំនួន០១ លុយខ្មែរ ២៥០០០រៀល ទូរសព្ទ័ដៃ០១គ្រឿងម៉ាក Nokia ពណ៌ស្វាយ នឹងកង់ពណ៌ខ្មៅចំនួន០១ ទូរសព្ទ័ដៃ០១គ្រឿងម៉ាកសាំសុង នាឡិកា០១គ្រឿងម៉ាក Rolex ម៉ូតូ០១គ្រឿងម៉ាកHonda icon ខ្សែរដៃពណ៌លឿងស្លេកចំនួន០១ ចិញ្ចៀនពណ៌លឿងស្លេកមានដាំត្បូងពណ៌សចំនួន០១, លុយដុល្លា០២$, លុយខ្មែរ ៩០០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបញ្ជូនខ្លួនទៅអធិការដ្ឋានរង់ចាំធ្វើការផ្តន្ទាទោសតាមច្បាប់៕

មតិ