Home សង្គម គ្រឿងញៀន​

ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន ១៥គ្រាប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន នៅខេត្តបាត់ដំបង

152
0
SHARE

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី ធ្វើការចុះបង្រ្កាបបានជនសង្ស័យម្នាក់ រួមនិងសារធាតុញៀន១៥គ្រាប់ ដោយមានការយកចិត្តទុកដាក់ ពីឯឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការដឹកនាំបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ទោ​ សុង​ សុភ័ក្រ្ត​ អធិការនគរបាលស្រុកភ្នំព្រឹក​ អោយ លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ ដឹកនាំ​កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានធ្វើការបង្រ្កាបជាក់ស្តែងករណីរក្សាទុក ដឹកជញ្ជូន​ ឬជូញដូរនូវសាធាតុញៀន​ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក​ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ថេង ស៊ីងួន ភេទប្រុស អាយុ២៩ឆ្នាំ​ មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិ-ឃុំខាងលើ ដកហូតវត្ថុតាង​ រួមមាន ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៍ផ្កាឈូក មានអក្សរបរទេសលើគ្រាប់ថ្នាំ សញ្ញា WY សង្ស័យមានសាធាតុញៀនចំនួន ១៥គ្រាប់ ទូរស័ព្ទដៃម៉ាកហៃយ៉ា ០១គ្រឿង ឧបករណ៍ប្រើប្រាស់ និង វេចខ្ចប់គ្រឿងញៀន មួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ៕

មតិ