Home សង្គម គ្រឿងញៀន​

សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ០៧នាក់ ពាក់ព័ន្ធការប្រើប្រាស់និងជួញដូរសារធាតុញៀនខុសច្បាប់

104
0
SHARE
Loading...

កំពង់ចាម៖ ​កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ០៧នាក់ និងថ្នាំញៀន១៤កញ្ចប់ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប់ព្រំប្រទល់ភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនសង្ស័យទាំង០៧នាក់ ទី១.ឈ្មោះ តឹក ដារ៉ា ​អាយុ២៣ឆ្នាំ ទី២. ឈ្មោះ ស៊ិន ចិន្ថា ​​អាយុ២១ឆ្នាំ ទី៣.​ ឈ្មោះ ប៉ោង វិវ៉ាត់ អាយុ១៧ឆ្នាំ ទី៤. ឈ្មោះ សយ ពៅ អាយុ២២ឆ្នាំ ទី៥. ឈ្មោះ ខុម ឌីណា​ អាយុ២២ឆ្នាំ ទី៦.ឈ្មោះ រុន ម៉េងហ៊ួរ ​អាយុ២៣ឆ្នាំ ទី៧.ឈ្មោះ លីន វុទ្ធី ​អាយុ៣៥ឆ្នាំ រួមនិងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌ស ចំនួន​១៤កញ្ចប់, ទូរស័ព្ទដៃ​​០៨គ្រឿង, ម៉ូតូ០៥គ្រឿង ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងប្រាក់រៀលមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

មតិ
Loading...