Home សង្គម ព័ត៌មានជាតិ

រណ្តៅ​ដី​ជាច្រើន​កន្លែង កំពុង​បង្ក​ឲ្យ​ភ័យខ្លាច

92
0
SHARE
Loading...

បាត់ដំបង ៖ ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​រណ្តៅ​ដី ដែល​ពួក​ឈ្មួញ មានមុខ​របរ​កាយ​អាចម៍ដី​លក់ ជាច្រើន​គ្រួសា បាន​ត្អូញត្អែរ​ពី​ការភ័យខ្លាច ក្នុង​ការរស់នៅ​ក្នុងពេល​បច្ចុប្បន្ន ។

ពលរដ្ឋ​ជាង១០គ្រួសា​ដែល​រស់នៅ​ជិត​តំបន់​គ្រោះថ្នាក់​គឺ​រណ្តៅ​ដី​ដែលមាន​ជម្រៅ​ស្ទើ​ឃើញ​ក្បាល​ប្រែ​ត​នោះបាន​ឲ្យ​ដឹងថា ពួកគាត់​បានរស់នៅ​ក្នុង​តំបន់​នោះ​ជា​យូរ​ឆ្នាំ​មកហើយ​ដែល​ទទួលរង​ការភ័យខ្លាច​និង​ផលប៉ះពាល់​ជាមួយ​លំអងធូលី​សាយភាយ​ជាប្រចាំ បង្ក​ឲ្យ​មាន​ជម្ងឺ​ផ្លូវដង្ហើម​ដល់​កូនចៅ​ពួកគាត់ជារឿយៗកន្លងមក ព្រមទាំង​សត្វ​ចិញ្ចឹម​ផងដែរ ។

ពលរដ្ឋ​ទាំង​នោះបាន​បន្តថា ពួកគាត់​មាន​ពាក្យបណ្តឹង​ជាច្រើនលើក​ផងដែរ សូម​ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​មេត្តាជួយ​សម្រួល​បញ្ហា​ខាងលើ ប៉ុន្តែ​ការដោះស្រាយ​ជា​ផ្លូវការ​គ្មាន​លទ្ធផល​អ្វី​បន្តិច​សោះ ។

ចំណុច​ប៉ះពាល់​ខាងលើ ​ស្ថិត​ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ជា​របស់​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ លាភ រី​ណា បាន​ឃុបឃិត​ជា​ប្រព័ន្ធ​ក្រៅផ្លូវការ​ជាមួយ​អ្នកមានអំណាច​ថ្នាក់ស្រុក​ក្នុងការ​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញា​ត្តិ​ជា​ប្រយោជន៍​ឯកជន បើ​ទុក្ខលំបាក​ន​ណា​មិន​ខ្វល់ សំខាន់​គឺ​លុយ​ចូល​ហោប៉ៅ​ជា​រឿង​មួយ​ដែល​ពួកគាត់​ត្រូវការ ។

រណ្តៅ​ដី​ជាច្រើន​កន្លែង​ដែល​ពួក​ឈ្មួញ​ទាំងនោះ​កំពុង​ធ្វើ​ស្ថិតក្នុង​ខេត្តបាត់ដំបង​បច្ចុប្បន្ននេះ​មាន​ច្រើន​ម្ចាស់​ភាគច្រើន​គឺ​គ្មាន​ច្បាប់​អនុ​ញ្ញា​ត្ត្តិ​សម្រាប់ធ្វើ​អាជីវកម្ម​នោះឡើយ​ហើយ​ការងារ​នោះ​អាច​ប្រព្រឹត្តិទៅបាន​យ៉ាង​រលូន​ក៍ដោយ​សា​តែមាន​ការឃុបឃិត​បែប​ជា​ប្រព័ន្ធ​ចោលម្សៀត​រវាង​មន្ត្រី​ពាក់ព័ន្ធ​និង​ក្រុម​ឈ្មួញ​អ្នកមាន​លុយ​ក្នុង​និង​ក្រៅ​តំបន់​ផងដែរ៕ ដោយ-ឥទ្ធិពល

មតិ
Loading...