Home សង្គម គ្រោះថ្នាក់​ចរាចរណ៍​

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបីគ្រឿងបើកបុកបន្តកន្ទុយគ្នា នៅខេត្តព្រះសីហនុ តែមិនបង្កអោយមានអ្នកណាម្នាក់រងរបួសទេ

120
0
SHARE
Loading...

ខេត្ត​ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបីគ្រឿងបើកបុកគ្នា បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលហេុតុការណ៍បានកើតឡើងកាលពីីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ០១៧ ស្ថិតនៅលើផ្លូវ​ជាតិ​លេខ​ 4​ ចន្លោះ​គីឡូម៉ែត្រ​ 195 -196​ ស្ថិតនៅ​ក្នុង​ភូមិ​បត់គគីរ​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​​។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា រថយន្តធុនធំចំនួន០៣គ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកHYUNDIA ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0426 បើកបរដោយបុរសម្នាក់(មិនស្គាល់អត្តសញ្ញាណ) បុកពីក្រោយរថយន្តម៉ាក HYUNDIA ពណ៍​លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3577 (មិនស្គាល់អត្តសញ្ញាណ) ហើយរថយន្តក៏បន្តមកបុករថយន្តមួយគ្រឿងទៀត កុងតឺន័រ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-8887បានទៅបុករថយន្តមួយគ្រឿងទៀតដែលនៅពីមុខ បណ្តាលអោយរងការខូចខាតតិចតួច។ ចំណែក​រថយន្ត​1គ្រឿង​ទៀត​បាន​បេីក​ ចេញ​ពី​កន្លែង​កើត​ហេតុ​រួច​ហើយ នៅក្នុងករណីគ្រោះថ្នាក់នេះ មិនបង្កអោយមានអ្នកណាម្នាក់រងរបួសទេ​។


បច្ចុប្បន្ននៅតែរថយន្តពីរគ្រឿងទេ ដែលមិនទាន់យកចេញពីគ្នាបាន បង្កអោយមានការកកស្ទះយ៉ាងខ្លាំងនៅកន្លែងកើតហេតុ៕

មតិ
Loading...