Home សង្គម ព័ត៌មានជាតិ

ជួយស៊ែររកសាច់ញាតិផង…បុរសម្នាក់ខ្យល់គរស្លាប់ដោយ​គ្មាន​អ្នកណា​ដឹង សព​យកទៅ​បូជា​នៅ​វត្ត​ទួល​សង្កែ

147
0
SHARE
Loading...

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៨និង០០នាទី​ព្រឹកថ្ងែ​ទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​នៅ​ចិញ្ចើមផ្លូវ​លេខ៧០ ខាងលិច​រង្វង់​មូល​គួច​កាណុង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយសារ​ប្រជាពលរដ្ឋ​ប្រទះឃើញបុរស​ម្នាក់​ដេកស្លាប់ដោយមិនដឹងមូលហេតុ គ្មាន​អ្នកណា​ដឹង រីឯ​សាកសព​នេះ​គ្មាន​សាច់ញាតិ​បងប្អូន​នោះទេ។។

បន្ទាប់ពីឃើញហេតុការណ៍នេះ ​ប្រជាពលរដ្ឋបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិ​តិ​ន្យហើយធ្វើការសន្និដ្ឋានថា សពជនរងគ្រោះស្លាប់បណ្ដាលមកពី​ខ្យល់គរ ទើប​គាំងបេះដូង​ស្លាប់ភ្លាមៗ ។ ក្រោយពេល​កើតហេតុ​ណ៍ លោក​ចៅសង្កាត់​ស្រះចក និង​អភិបាល​ខណ្ឌដូនពេញ ក៏បាន​ជួយ​ឧ​បថត្ថម្ភ​អោយ​រថយន្ត​ចាំ​ខណ្ឌ​ដឹក​សាកសព​យកទៅ​បូជា​នៅ​វត្ត​ទួល​សង្កែ​តាម​ប្រពៃណី៕

 

មតិ
Loading...