Home កីឡា

ចូលរួមអបអរសាទរ កីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោកជាលើកទី៣

227
0
SHARE

អស្ចារ្យណាស់ ! វីរកីឡាការិនី កែ ឡេង បានបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ជូនប្រទេសជាតិកម្ពុជាទៀតហើយ នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ ។នេះគឺជាមេដាយមាសពិភពលោកលើកទី៣ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបាន ៣លើកជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុនារី ។

អ្វីដែលពិសេសបន្ថែមទៀតនោះ ខណៈពេលនេះ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា ក៏បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រលើវិញ្ញាសាជាក្រុម ៣នាក់ ទល់នឹង ៣នាក់ ផងដែរ ដោយការប្រកួតដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ដលើវិញ្ញាសានេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកាស្អែកនេះ៕

មតិ