Home កីឡា

សោកស្ដាយណាស់ ! អ្នក​ចាំទី​ជើង​ចាស់​ឥណ្ឌូណេស៊ីម្នាក់បាន​ស្លាប់ ក្រោយ​ប៉ះ​ទង្គិច​ក្នុងការប្រកួតលីគកំពូល

285
0
SHARE

សោកស្ដាយណាស់ ! អ្នក​ចាំទី​ជើង​ចាស់​ឥណ្ឌូណេស៊ី Choirul Huda របស់​ក្រុម Persela Lamongan បាន​ស្លាប់ ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ះ​ទង្គិច​ជាមួយមិត្ត​រួមក្រុម និង​​កីឡាករម្នាក់​ទៀត​​នៃ​ក្រុម Semen Padang ក្នុង​ការ​ប្រកួត​លីគ​កំពូល​ឥណ្ឌូណេស៊ី​ ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

Choirul Huda ជា​អ្នក​ចាំទី​ដែល​លេង​ឲ្យ​ក្លឹប Persela Lamongan ជាង ៥០០ប្រកួត ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ​២០១៧ ។ អ្នក​ចាំទី​វ័យ ៣៨ឆ្នាំ​រូប​នេះ បាន​ឡើង​ពី​ទី​របស់​ខ្លួន ដើម្បី​ទប់​ស្កាត់​បាល់ ចំ​ពេល​ដែល​​​ខ្សែ​ប្រយុទ្ធ Marcel Sacramento របស់​ក្រុម Padang និង​មិត្ត​រួម​ក្រុម​របស់​ខ្លួន គឺ​ខ្សែ​ការពារ Ramon Rodrigues រត់​មក​យ៉ាងលឿន​ដែរ ធ្វើ​ឲ្យ Huda រង​របួស​ក្បាល​ធ្ងន់ធ្ងរ។ ពេល​ត្រូវ​ភ្លាមៗ Huda បាន​លុត​ជង្គង់​លើ​ទីលាន យក​ដៃ​ខ្ទប់​មុខ មុន​សន្លប់​បាត់​ស្មារតី។ គ្រោះថ្នាក់​នេះ កើត​ឡើង​នៅ​ចុង​តង់​ទី១។ Huda ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយ​ចប់​ការប្រកួត រូប​គេ​ត្រូវ​បាន​ក្លឹប​​ប្រកាស​ថា​ស្លាប់​ហើយ ៕

សូមទស្សនាវីដេអូ​នៃ​ការ​ប៉ះ​ទង្គិច៖

មតិ