Home កីឡា

កីឡាករ សឿង ខន្តី ខ្សែការពារ​ដ៏ល្អ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូម្តុំការដ្ឋានតាមផ្លូវទៅផ្ទះកាលពីម្សិលមិញ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បច្ចុប្បន្នសន្លប់មិនទាន់ដឹងខ្លួន ហើយខ្វះខាតថវិកាសម្រាប់ព្យាបាល

204
0
SHARE
Loading...

គ្រួសារបៃតង មានសេចក្តីសោកសៅ ខណៈកីឡាករ សឿង ខន្តី បានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូម្តុំការដ្ឋានតាមផ្លូវទៅផ្ទះកាលពីម្សិលមិញបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧។ ខន្តី ជាកូនកំព្រា រស់នៅតទល់ពីរនាក់បងប្អូន ហើយកំពុងសម្រាកព្យាបាលនៅឃ្លីនីក ហុង ហាក់។ យោងតាមរបាយការណ៍ពេទ្យ ខន្តី រងរបួសធ្ងន់ ប៉ះពាល់ក្បាល ដាច់ក្រោមអណ្តាត បាក់ដៃស្តាំ បាក់ភ្លៅឆ្វេង បែកប្រអប់ជើង។ បច្ចុប្បន្ន ខន្តីសន្លប់មិនទាន់ដឹងខ្លួន ហើយខ្វះខាតថវិកាសម្រាប់ព្យាបាល។ សេចក្តីដូចបានជម្រាបជូន យើងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនអាចចូលរួមជួយបរិច្ចាគប្អូនខន្តីតាមលទ្ធភាព 🙏🙏🙏
Hotlines: 087 870 266‬/ 070 333 077

ប្រភព៖ Anachak Baitong FC


មតិ
Loading...