ប្រភពច្បាស់ការពីសមត្ថកិច្ចបានបង្ហេីបអោយដឹងថា នៅរសៀលថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣ នេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន អ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និង ភរិយា ។ ចំពោះ អង្គរក្ស ៥ នាក់របស់ អ្នកឧកញ៉ា ក៏ត្រូវបានឃាត់ខ្លួនផងដែរដោយសារតែអង្គរក្សទាំងនេះ ប្រឆាំងរារាំងសមត្ថកិច្ច ពេលចុះអនុវត្តន៍ដីកា ។
.jpg?1691405613)
.jpg?1691405613)
បើតាមប្រភពព័ត៌មាន ក្រុមសន្តិសុខជាច្រើនដែលយាមកាមនៅខាងមុខការិយាល័យលក់របស់ក្រុមហ៊ុន ក៏ត្រូវបានឃាត់ខ្លួនផងដែរដោយសារដកកាំភ្លើង និងប្រើអំពើហិង្សាលើសមត្ថកិច្ច ហើយក៏ត្រូវសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ឡើងលើដើម្បីចាប់ខ្លួនតែម្ដង។
.jpg?1691405620)
.jpg?1691405620)
.jpg?1691405620)
ការឃាត់ខ្លូនបានធ្វើឡេីងតាមដីការបស់ តុលាការ ពីបទឆបោកប្រជាពលរដ្ឋច្រើនរយគ្រួសារពាក់ព័ន្ធគម្រោងវិនិយោគដីឡូត៍ ។ ប្រភពបានអោយដឹងទៀតថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួន បុគ្គលពាក់ព័ន្ធជាច្រើនទៀតក្នុងក្រុមហ៊ុនពិភពដីមាស ដែលពាក់ព័ន្ធសកម្មភាពឆបោកប្រជាជន ។
.jpg?1691405626)
.jpg?1691405626)
.jpg?1691405626)