ជាការពិតណាស់ នៅកាលពីពេលថ្មីៗនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបន្ទាប់ពី តារាចម្រៀង មាស នីតា បានផ្ទុះកំហឹង ហើយថែមទាំងបានប្រើពាក្យសម្តី ជេរប្រមាថមើលងាយមកលើក អតីតសង្សានាយ ចឺម នោះគឺអ្នកនាង សេង សុឃីម ក្រោយមានបុគ្គលមិនស្គាល់មុខម្នាក់ បានយករូបភាពរបស់ តារាចម្រៀង មាស នីតា ទៅដាក់ជាមួយនិង អ្នកនាង សេង សុឃីម រួចនិយាយថា មាស នីតា ជាស្រីកំណាន់ របស់នាយ ចឺម ។
ក្រោយឃើញមានការបង្ហោះថាខ្លួនជា ស្រីកំណាន់ របស់ នាយ ចឺម បែបនេះស្រាប់តែ មាស នីតា បានចេញមកជះកំហឹងដោយប្រើប្រាស់ពាក្យសម្តី អសុរស់ជាច្រើនដាក់ អ្នកនាង សេង សុឃីម និងថែមទាំងបាន ចោទអ្នកនាង សេង សុខឃីម ថាជាអ្នកនៅពីក្រោយខ្នងរឿងនេះថែមទៀតផង ។
តែទោះជាយ៉ាងណា អ្នកនាង សេង សុឃីម បានបញ្ជាក់ នាយមិនបានដឹងរឿងនេះនោះទេ ហើយនៅសុខៗស្រាប់តែត្រូវគេជេរប្រមាថមើលងាយ សព្វគ្រប់បែបយ៉ាងមកលើខ្លួន និងថែមទាំងរាលដាល ដល់ម្តាយ របស់អ្នកនាង ថែមទៀតផង ។
ជុំវិញរឿងដែល តារាចម្រៀង មាស នីតា ប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនបែបនេះហើយ ពេលនេះ អ្នកនាង សេង សុឃីម បានសម្រេចចិត្តដាក់ពាក្យបណ្តឹងហើយ ដោយនៅមុននេះបន្តិចអ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុករបស់អ្នកនាង ថា ៖ ខ្ញុំអត់ចេះជេរសងទេ តែខ្ញុំចូលចិត្តធ្វើតាមច្បាប់ រឿងជេរដល់ម៉ែខ្ញុំទាំងអត់ដឹងរឿងអីសោះ ហើយអត់ដឹងខុសទៀត និយាយជាមួយខ្ញុំផ្សេង និយាយជាមួយគេផ្សេងតាមអត់ទាន់
សម្តេចពុក និង ជំទាវម៉ែ ហ៊ុន សុីណាត ប្រដៅកូនចៅខ្មែរថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ធ្វើជាតារា(idol)ត្រូវធ្វើជាគំរូល្អ នាំទបពិសោធន៍ថ្មីៗល្អៗចែករំលែកដល់អ្នកគាំទ្រ។
នរណាពូកែនិយាយអុចអាលគេ ជេរគេអីមើលវីដេអូនេះទៅថាជេរគេហើយគេអត់ជេរត មិនមែនគេស្លូតមិនដឹងអីទេ តែគេចង់ឱ្យអ្នករៀននិយាយសាជាថ្មី រៀនគិតមុននិយាយ មិនមែនខុសហើយគ្រាន់តែសុំទោស ហើយក៏ចប់រឿងទេ វប្បធម៌ចេះសុំទោសសម្រាប់អ្នកដែលខុសហើយចេះកែ ៕
ក្រោយឃើញអ្នកនាង សេង សុឃីម ប្តឹង តារាចម្រៀង មាស នីតា បែបនេះស្រាប់តែមហាជនជាច្រើនបានសម្តែងការគាំទ្រ រហូតមានអ្នកខ្លះ និយាយពាក្យបែបនេះថា ៖
-វេីចឹងល្អណាស់សុីស កុំទទួលយកអាសីលធម៍ខុសហេីយសុំទេាសនិង ដាក់ម្ដងទៅ វ៉ៃ១គំរាម១០០
-ប្រលះ ទៅ ប្អូន កុំអោយគាត់ពិនជេដល់ ម្ដាយគេពេក
-រឿងដែលខ្ញុំទន្ទឹងរងចាំមើលអស់ជាយូលង់មកហើយអេមណាស់បងឃីម
-ដាក់ឲ្យដឹងខ្លួនម្តងមើលបង ជំនាន់ក្រោយទេតែចេញមោភ្លាវ
-ធ្វេីចឹងល្អណាស់sis កុំទទួលយកអាសីលធម៍ខុសហេីយសុំទេាសនិង ដោយសារប្រុសម្នាក់ហ៊ានមើលងាយមនុស្សជាស្រីដូចគ្នា
-ប្អូនល្អទាំងរូបហើយល្អទាំងចិត្ដគួរអោយគោរពស្រឡាញ់ណាស់
-មានតែផ្លូវច្បាប់នឹងហេីយបងល្អ ព្រោះកុំអោយធ្វេីខុសជេម្ដាយគេហេីយ ចុងក្រោយមកធ្វើសុំទោស
និងនៅមានពាក្យខមមិនជាច្រើនទៀត ដែលមិនអាចលើកយកមកជម្រាប់ជូនអស់ ៕















