ស្ត្រីមានទំងន់៥ខែម្នាក់កូនខូចក្នុងពោះក៏ទៅពេទ្យឯកជនមួយក្នុងខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ ៣ ដើម្បីយកចេញ តែពេទ្យបានយកចេញដោយទាំងពោះវៀនតាន់ និងស្បូន ហើយប្រាប់ប្តីស្ត្រីរងគ្រោះថាជាទងសុកទៅវិញ ។ ពេលអ្នកជំងឺមានសភាពធ្ងន់ក៏បញ្ជូនទៅពេទ្យធំ ! នេះបេីយោងតាមប្រភពសាច់ញាតិជនរងគ្រោះបានអោយដឹងថាពេលនេះ ស្ត្រីដែលជាម្តាយបានទទួលមរណភាពហើយ ។
យ៉ាងណាមិញស្ត្រីរងគ្រោះមានឈ្មោះថា សៀង ស្រីអូន មុខរបរជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅ ស្រុកជុំគីរីខេត្តកំពត និងបានស្លាប់បាត់បង់ជីវិតហើយ ដោយបន្សល់ទុកកូនស្រីម្នាក់អាយុ៣ឆ្នាំ ។
ក្រោយឃើញគួរឲ្យអាណិតបែបនេះហើយអ្នកស្រី ទ្រី ដាណា ក៏បានមានការអាណិតអាសូរជាពន់ពេក និងជូន ថវិកា ចំនួន 1ពាន់ ដុល្លារ ។
នេះបើយោងតាមការបង្ហោះរបស់ អ្នកស្រី ទ្រី ដាណា បានអោយដឹងថា ៖ «អាសូរប្អូនស្រីណាស់ មិនគួរជួបរឿងបែបនេះ បាត់បង់កូនហើយ នៅរងគ្រោះខ្លួនឯងទៀត នាងខ្ញុំជួយ 1000$ ដើម្បីចូលរួមសង្គ្រោះប្អូនស្រី។ នាងខ្ញុំមិនដឹងថាមកពីបញ្ហាជំនាញ ឬបែបណានោះទេ គ្រាន់ដឹងថា វាសង្វេគពេក គ្លីនិកឯកជននៅខាងកំពង់ស្ពឺ យកស.ពកូនចេញ តែដោយពោះ.វៀនម្ដាយ អោយគ្នារងគ្រោះបែបនេះ » ។
ក្រោយឃើញ អ្នកស្រី ទ្រី ដាណា បង្ហោះបែបនេះហើយ មានមហាជនជាច្រើនបានចូលទៅធ្វើការ ខមមិនដូច្នេះថា ៖
-ខ្ញុំមិនមែនជាញៀតអ្នករងគ្រោះទេតែខ្ញុំមើលហើយស្រក់ទឹកភ្នែកតាមហើយក៏សូមអគុណបងស្រីទ្រីដាណាជំនួសគ្រូសាជនរងគ្រស់ផងបងស្រីពិតជាមានទឹកចិត្តល្អណាស់
-សូមសរសេីរនូវទឹកចិត្តដែលអាណិតមេតា ចំពោះអ្នកខ្វះខាត់ ណាចែ
-អរគុណទឹកចិត្តសប្បុរសធម៌របស់បងស្រី ដាណា
-អាណិតណាស់លោកកេីតជាមនុស្សស្រីសែនពិបាកវេទនាណាស់សូមបងស្រីជួយគាត់ផង
-ល្អណាស់ចែសូមកុសលផលបុណ្យដែលចែបានសាងកន្លងមកដល់អីលូវអោយចែកាន់តែមានបានសុខភាពល្អសំរសស្រស់ស្អាតអាយុវែង
-អំពេីល្អមិនសាបសូន្យ មានអារម្មណ៍រំភេីបចិត្តខ្លាំងណាស់ដែលបងស្រីមានទឹកចិត្តល្អ ៕




















