ជាការពិតណាស់លោក ខាន់ ជេមស៍ គឺជាតារាចម្រៀងប្រុសម្នាក់ដែលមានភាពល្បីឈ្មោះបោះសំឡេងខ្លាំងណាស់នៅក្នុងវិស័យសិល្បៈខ្មែរ លោកត្រូវបានគេដឹងថាជាសិល្បករដ៏លេចធ្លោមួយរូប ដែលមានទេពកោសល្យ និងសមត្ថភាព ដ៏គួរឲ្យកោតសរសើរផងដែរ ។
យ៉ាងណាមិញបើក្រឡេកមកមើលជីវិតឯកជនរបស់លោក ខាន់ ជេមស៍ វិញបច្ចុប្បន្នលោក មានកូនប្រុសស្រីសរុបទាំងអស់ ៤ នាក់ ក្នុងនោះមាន ប្រុស២ ស្រី ២ ហើយពួកគេសុទ្ធតែធំពេញរូបពេញរាង អស់ហើយនិងថែមទាំងមានដុងសិល្បៈពីកំណើតកាត់តាមឪពុករបស់ពួកគេថែមទៀតផង ។
ដោយឡែកថ្មីៗនេះឃើញថា មានមហាជនជាច្រើនបានមានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីបានទស្សនាវិដេអូ ដែលកូនស្រីរបស់តារាចម្រៀង ខាន់ ជេមស៍ ហាត់ច្រៀងជាមួយឪពុករបស់គេ នៅក្នុងបទចម្រៀងថ្មីមួយ ហើយស្តាប់មើលទៅកូនស្រីច្បងរបស់ ពិតជាមានសម្លេងពិរោះ និងផ្អែមស្រទន់ខ្លាំងណាស់ មិនចាញ់ឪពុករបស់នាងនោះទេ ។
គួរបញ្ជាក់ផងដែរថាកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ តារាចម្រៀងប្រុសសំឡេងផ្អែមស្រទន់ ខាន់ ជេមស៍ ប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន «Khan James Production» ដែលធ្វើឱ្យហាជនអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលសម្រាប់ដំណឹងមួយនេះ។
















