ដូចដែលប្រិយមិត្តបានដឹងហើយថា នៅកាលពីពេលថ្មីៗនេះ ម៉ូលីកា បានប្រកាសក្ស័យធន ហើយ ក្រោយបានដឹងថាពេលនេះ មេតុងទីន ដ៏ធំនៅក្នុងស្រុកខ្មែរ ម៉ូលីកា បានប្រកាសក្ស័យធន ស្រាប់តែលោក ផែង វណ្ណះ បានលាន់មាត់ដូច្នេះថា ៖ ហាស់ ហាស់ ហា ហាស់ ហាស់ ហា សុំទោស សុំសេីចរឿងតុងទីនបន្តិច ឥលូវអូនប្រកាសក្ស័យទុនហេីយ កូនតុងទីនហាមលោតស្ពាន ខ្ញុំតែងតែក្រេីនរំលឹកដាស់តឿនបងប្អូនជារឿយៗអំពីឧបាយកលទុច្ចរិតរបស់ជនឆបោក ។
ជនឆបោកតែងតែ ប្រេីប្រាស់សម្ភារៈនិយម របស់របរទំនេីបៗ ដាក់លុយគរដូចភ្នំ ថតបង្ហោះអួតបងប្អូន ដេីម្បីធ្វេីជានុយអូសទាញបងប្អូនអោយជឿជាក់ ។ តាមពិតទៅ សម្ភារៈនិយម របស់របរទំនេីបៗ និង លុយទាំងនោះ សុទ្ធតែរបស់ប្រហោងក្នុងទេ ។ កុំសូវជឿអ្វីៗដែលមេីលឃេីញលេី ហ្វេសប៊ុកពេក ព្រោះភាគច្រើនសុទ្ធតែជាការសំដែង ។ មុននឹងជឿអ្វីមួយ ឬ មុននឹងចំណាយលុយ ត្រូវសិក្សាស្រាវជ្រាវ ពិចារណា ពិនិត្យពិច្ច័យ អោយបានម៉ត់ចត់ព្រោះលុយដែលរកបានដោយញេីសឈាមយេីងលំបាកណាស់ ។
គួរបញ្ជាក់ផងដែរថា នៅកាលពីពេលថ្មីៗនេះ ម៉ូលីកា ក៏បានចេញមកទម្លាយពីមូលហេតុ ដែលឈានដល់ការក្ស័យធនឲ្យមហាជនបានដឹង បែបនេះថា ៖ ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានិងនៅរកលុយសងកូនកូនរងគ្រោះទាំងអស់មិនអោយបាត់សូម្បី1$ឡើយ
ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីរបងប្អូនឡើយសុំត្រឹមទុកពេលអោយខ្ញុំរកពីចំណុច0មកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចនិង គឺគ្មានទេ
មនុស្សណាដែលចង់អោយគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ
គ្មាននរណារចង់បានជីវិតបែបនេះទេ គ្មាននណារចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ ខ្ញុំក្សយ័ធុននិងទុងទីននិងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿរអាចមកឆែកកុងABA និងឆែកមើលបានថាខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អីខ្លះនៅពេលនេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលដែល ហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំABA edit ABA
ហើយខ្ញុំនិងមិនអោយពួកវារួចខ្លួនដែល ខ្ញុំនិងចាត់ការតាមច្បាប់ទារពួកវាអោយបានអោយអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ ហើយខ្ងុំសូមទោសកូនទុងទីនទាំងអស់ដែលខ្ងុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែរទុងទីន1រយះក្រោយនេះ ៕















