ថ្មីៗនេះឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀង Original song លោក ថេណា បានទៅទិញពេញពីហាង របស់លោកជំទាវ ទ្រី ដាណា ផងដែរ ។
យ៉ាងណាមិញនេះគឺជាលើកទី១ហើយដែល ឃើញម្ចាស់បទ ខុសជំនាន់ លោក ថេណា ចូលទិញគ្រឿងអលង្គា នៅក្នុងហាងពេជ្រ របស់លោកជំទាវ ទ្រី ដាណា គ្រាន់តែលោក ថេណា ចូលទៅដល់ហាងភ្លាម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បុគ្គលិក នៅក្នុងហាង សូម្បីតែលោកជំទាវ ទ្រី ដាណា ក៏លាន់មាត់ដូច្នេះដែរថា ៖ ថ្ងៃនេះប្រុសស្អាតថេណា..មកគាំទ្រមាសពេជ្រចែដាណា ជូនពរហេងៗ ។
សូមបញ្ជាក់ផងដែរថា មិនមែនមានតែលោក ថេណា ដែលបានចូលទិញពេជ្រពីហាងមួយនេះ កាលពីកន្លងទៅក៏មានតារាប្រុសស្រីល្បីៗជាច្រើននាក់ទៀត ក៏ធ្លាប់មកទិញគ្រឿងពេជ្រ ពីហាងរបស់លោក ជំទាវ ទ្រី ដាណា ផងដែរ ។
ជាមួយគ្នានេះដែរ ក្រោយឃើញលោក ថេណា ទិញពេជ្រ ពីហាងរបស់ លោកជំទាវ ទ្រី ដាណា ហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានលាន់មាត់ថា ៖
-ចុម idol ដាក់ម៉ាឈុតនេះសាហៅស្អាតណាស់
-មេីលបងថេណាមិនស្គាល
- បងថេណា ពេលថតជាមួយ ចែដាណា មុខដូចគ្នាម្លេះ
- អ្នកខ្លះទៀតថា បង ថេណា គួរឲ្យស្រឡាញ់ណាស់ មើលមុខឡើងសុភាព រាបសារតែម្តង ។
- ចាំពេលសន្សំលុយគ្រប់ ខ្ញុំទៅដែរហើយ
- បង ថេណា ពេលតែងខ្លួនបែបនេះមើលមិនចង់ស្គាល់ និងនៅមាន ខមមិនជាច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕












