ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើអ្នកគាំទ្របាល់ទាត់របស់ ជប៉ុន មួយក្រុម បាននាំគ្នាប្រមូលសម្រាមវេចខ្ចប់ដើម្បីសម្អាតកីឡាដ្ឋានទាំងមូល ក្រោយការប្រគួតត្រូវបានបញ្ចប់ ដោយក្រុមជម្រើសជាតិរបស់ជប៉ុន បានយកឈ្នះស្ទើរមិនគួរឲ្យជឿទៅលើក្រុមជម្រើសជាតិ របស់ប្រទេស អាល្លឺម៉ង់ ដែលជាក្រុមខ្លាំងមួយ ហើយធ្លាប់ឈ្នះពានរង្វាន់ FIFA world Cup នេះថែមទៀតផង ។
យ៉ាងណាមិញតាមរយៈសកម្មភាពប្រមូលសំរាម នៅក្នុងកីឡាដ្ឋាន របស់ជនជាតិជប៉ុនមួយក្រុមនេះ បានបង្ហាញភាពជាគំរូ ដ៏ល្អមួយទៅដល់មនុស្សជាតិ ផ្សេងៗទៀតនៅលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានបង្ហាញឲ្យឃើញថា ជនជាតិជប៉ុន ពិតជាស្រឡាញ់បរិស្ថាន និងមានអនាម័យខ្លាំងណាស់ ដូច្នេះហើយទើបប្រទេសជប៉ុនពោពេញទៅដោយប្រជាជន ដែលមានសុខភាពល្អរឹងមាំ និងអាយុវែងជាងគេផងដែរ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពបែបនេះគឺគេតែងតែឃើញជារឿយៗ មិនថាទៅដល់ទីណានោះទេ គឺជនជាតិជប៉ុន តែងតែបង្ហាញទម្លាប់ប្រមូលសំរាម វេចខ្ជប់ទុកដាក់យ៉ាងត្រឹមត្រូវបែបនេះ បន្ទាប់ពីពួកគេហូបអាហាររួច មិនថានៅតាមទីសាធារណៈ ឬក៏នៅក្នុងហាងនោះទេ ។
ក្រោយឃើញសកម្មភាពដ៏ប្រពៃរបស់ប្រជាជនជប៉ុនបែបនេះហើយ ធ្វើឲ្យប្រជាជននៅលើពិភពលោក ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាពិសេសសូម្បីតែហ្វេសប៊ុកផេកផ្លូវការរបស់ ស្ថាប័ន FIFa ក៏បានបង្ហោះពីសកម្មភាពដ៏គំរូរបស់ជនជាតិជប៉ុន មួយក្រុមនេះដែរ ៕










