កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កន្លងទៅមហាជនអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលដំណឹងថាតារាកំប្លែងស្ងួតលោក ខាត់ ចំរើន ប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារជំងឺប្រចាំកាយធ្វើទុក្ខ។
ក្នុងនោះដែរគេឃើញមានបណ្តាសិល្បករសិល្បការិនីចាស់ថ្មីជាច្រើន បានចូលរួមចែករំលែកព័ត៌មានខាងលើអមដោយពាក្យពេចន៍បង្ហាញនូវក្តីព្រួយបារម្ភ ចំពោះស្ថានភាពតារាប្រុសរូបនេះគ្រប់ៗគ្នា។
យ៉ាងណាមិញលុះមកដល់ព្រឹកថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ 2022 វេលាម៉ោង 5:00 សិល្បករពហុជំនាញរូបនេះ បានទទួលមរណភាព ចោលទស្សនិកជនហើយ ដោយសារជំងឺ ថ្លើម និងបេះដូង មានបញ្ហាធ្ងន់ធ្ងរ ។ ចំណែកពិធីបុណ្យបារព្ធធ្វើនៅ គេហដ្ឋាន នៃសព ក្នុង បុរី ពន្លឺថ្មី ភូមិ ត្រពាំងព្រាយ ភ្នំបាសិត ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចាប់ពីខណៈវេលានេះតទៅ គឺលែងបានឃើញវត្តមានរបស់ សិល្បករយើងគឺលោក ខាត់ ចំរើន សម្តែងជូនបងប្អូនទស្សនាតទៅទៀតហើយ សូមឲ្យ លោក វិញ្ញាណក្ខន្ធ លោក ខាត់ ចំរើន ទៅកាន់ សុគតិភព ផងចុះ។
ជាសូមជម្រាបជូនបងប្អូនឲ្យបានដឹងផងដែរថា លោក ខាត់ ចំរើន ដែលជា កូនទី 2 នៃ គ្រួសារត្រកូល ខាត់ ដែលមានបងប្អូនទាំងអស់ចំនួន ៩ នាក់រួមទាំងលោក ហើយសុទ្ធតែជាអ្នកសិល្បៈផងដែរ ៕






















