ខ្លោចចិត្តធ្លាប់ជាកីឡាករប្រដាល់ ដ៏ល្បីឈ្មោះម្នាក់ តែពេលនេះ ធី ដារ៉ាម៉ា បានធ្លាក់ខ្លួនពិការ អង្គុយលើរទេះ លក់ទឹកសុទ្ធ យកលុយទិញថ្នាំលេប...
-

ប្រិយមិត្តជាទីមេត្រី ពេលនេះសូមលើកយករឿងរ៉ាវដ៏កំសត់របស់កីឡាករប្រដាល់គុណខ្មែរម្នាក់ ដែលធ្លាប់មានឈ្មោះបោះសំឡេងខ្លាំង នៅក្នុងវិស័យប្រដាល់គុណខ្មែរ កាលពីប៉ុន្មានឆ្នាំមុន ។ 

យ៉ាងណាមិញកីឡាករដែលយើងបានលើកយកមកជម្រាបជូនប្រិយមិត្តនៅពេលនេះ មានឈ្មោះ  ធី ដារ៉ាម៉ា កីឡាកររូបនេះគឺជាជើងខ្លាំងមួយរូបនៅលើសង្វៀន ហើយវាយឈ្នះគូប្រគួត ជាច្រើនលើកច្រើនសារ នៅលើសង្វៀន កាលនោះ កីឡាករ  ធី ដារ៉ាម៉ា វាយល្អណាស់ ព្រោះរូបនេះនៅក្មេងពេញកម្លាំង ធ្វើឲ្យគូប្រគួត មិនងាយ និងអាចយកឈ្នះលើរូបគេឡើយ ហើយនៅពេលឡើងប្រគួតម្តងៗ តែងតែមានអ្នកចូលទៅទស្សនា និងគាំទ្រ កីឡាករ រូបនេះយ៉ាងច្រើនកុះករផងដែរ  ។ 

តែដោយអកុសល កីឡាករ  ធី ដារ៉ាម៉ា បានជួបគ្រោះថ្នាក់ចរាចរណ៍ ទើបបណ្តាលឲ្យ កីឡាករ​ រូបនេះបានធ្លាក់ខ្លួនពិការ ឡើងប្រគួតលែងបាន ហើយក៏បោះបង់អាជីពជាអ្នកប្រដាល់តាំងពីពេលនោះមក រហូតមកដល់បច្ចុប្បន្ន ។ 

ជាក់ស្តែងបើយើងក្រឡេកមកមើលស្ថានភាពបច្ចុប្បន្នរបស់ កីឡាករ ធី ដារ៉ាម៉ា ឃើញថាពេលនេះរូបគេ បានធ្លាក់ខ្លួនពិការ បាត់ទៅហើយ រាល់ថ្ងៃ កីឡាកររូបនេះ អង្គុយលើរទេស ហើយមិនអាចប្រកបការងារអ្វី ជាដុំកំភួន ដើម្បីចិញ្ចឹម ជីវិត នោះទេ គឺបានត្រឹមអង្គុយលក់ទឹកភេសជ្ជះ បន្តិចបន្តួចប៉ុណ្ណោះដើម្បី យកប្រាក់ចំណេញទៅទិញបាយហូប និងទុកខ្លះសម្រាប់ទិញថ្នាំលេប ។

ហើយនៅកាលពីពេលថ្មីៗនេះដែរ មានវិដេអូរបស់ កីឡាករ ធី ដារ៉ាម៉ា ប៉ុន្មានឃ្លីប ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការចែករំលែក ធ្វើឲ្យមហាជនជា ច្រើនបង្ហាញពីការអាណិតអាសូរយ៉ាងខ្លាំង ទៅកាន់កីឡាករ រូបនេះខ្លាំងណាស់ រហូតមានបងប្អូនខ្មែរយើង មួយចំនួន បានជួយផ្តល់ថវិកា បន្តិចបន្តួចទៅដល់ កីឡាករ ធី ដារ៉ាម៉ា ដើម្បីយកទៅដោះស្រាយភាពខ្វះខាតនៅក្នុងការរស់នៅផងដែរ ៕ 

ជាចុងក្រោយ មហាជនជាច្រើន បានលើកទឹកចិត្តដល់ កីឡាករ ធី ដារ៉ាម៉ា កុំឲ្យបាកទឹកចិត្ត កុំអស់សង្ឃឹម ហើយត្រូវតែរឹងមាំ និងខំតស៊ូទៅមុខទៀត ព្រោះថា មនុស្សយើងគ្រប់គ្នាដែលកើតមកនេះ គឺមិនមាននរណាម្នាក់ដែលចង់ធ្លាក់ខ្លួនពិការនោះទេ ដូច្នេះហើយត្រូវតែរឹងមាំឡើង ដើម្បីខ្លួនឯង និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើង ៕