អបអរសាទរ ! ពេលនេះ តារាចម្រៀង ឃុន វុត្ថា ភ្ជាប់ពាក្យម្នាក់ទៀតហើយ ខាងស្រីពិតជាស្អាតខ្លាំងណាស់
សូមចូលរួមអបអរសាទរផង ពេលនេះតារាចម្រៀងប្រុសលោក ឃុន វុត្ថា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនិងនារីម្នាក់នៅកាលពីថ្ងៃទី ១៤ ខែវិច្ចិកា ឆ្នាំ២០២២ កន្លងទៅនេះ ។
យ៉ាងណាមិញ អតីតបេក្ខភាពជន The Voice Cambodia រដូវកាលទី១ លោក ឃុន វុត្ថា បច្ចុប្បន្នកំពុងតែប្រកបអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស ហើយឃើញថាលោកមានភាពល្បីល្បាញខ្លាំងណាស់ និងថែមទាំងមានសម្លេងគាំទ្រជាច្រើនលើសលប់ទៀតផង ។
ជាមួយគ្នានេះដែរអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺ នៅកាលពីថ្ងៃទី ១៤ ខែ វិច្ចិកា ឆ្នាំ២០២២ គេបានឃើញតារាប្រុសរូបនេះបានសម្រេចិត្តលាភាពនៅលាវដោយភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍របស់លោក ដែលមានរូបសម្ផស្ស ពិតជាស្រស់ស្អាតខ្លាំងណាស់ មិនចាញ់តារានោះទេ ៕









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។