ប្រិយមិត្តជាទីមេត្រី ដូចដែលដែលបងប្អូនបានដឹងហើយថា កុមារា វាសនា ធិណារាជ គឺជាបេក្ខភាព ដ៏មានភាពលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ កុមារា រូបនេះបានធ្វើឲ្យកក្រើកឆាក The Voice Kids Cambodia រដូវកាលទី៣ តាមរយៈការបង្ហាញសមត្ថភាពរបស់គេនៅកាលវគ្គ The Blind Auditions សប្តាហ៍ទី ២ កាលពីកន្លងទៅផងដែរ ។
យ៉ាងណាមិញមិនត្រឹមតែ អូន រាជ នោះទេ ដែលមានមហាជនដាក់ការចាប់អារម្មណ៍ខ្លាំង បើក្រឡេកមកមើលសម្រស់របស់ បងស្រីបេក្ខភាពThe Voice Kids រូបនេះវិញក៏កំពុងតែមានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ មិនចាញ់ប្អូនប្រុសនោះទេ ព្រោះថា បងស្រីបង្កើតរបស់ រាជ មានរូបឆោម ស្រស់សោភា និងជាសម្រស់ដែលស្អាតពីធម្មជាតិ ទៀតផង ។
ដោយឡែកថ្មីៗនេះនៅលើបណ្តាញសង្គមឃើញថា មានការផ្ទុះការចាប់អារម្មណ៍ម្តងទៀតទៅលើ បងស្រីបង្កើតរបស់ បេក្ខភាពThe Voice Kids រូបនេះ បន្ទាប់ពីបងប្អូនអ្នកទាំងពីរបាន ឡាយវិដេអូច្រៀងឆ្លើយឆ្លងរួមគ្នា នៅក្នុងបទចម្រៀង មនោសញ្ចេតនាមួយ ស្តាប់ទៅពិតជាពិរោះខ្លាំងណាស់ ។
ហើយតាមរយៈ វិដេអូមួយឃ្លីបនេះធ្វើឲ្យអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា បងស្រីរបស់ អូនរាជ មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយថែមទាំងអាចច្រៀងបានយ៉ាងពិរោះថែមទៀតផង ចង់ជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវិដេអូទាំងអស់គ្នា ៖




















