សុខ សីឡាលីន ឃើញថាមានសន្ទុះនៃការគាំទ្រហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ណាស់ នាងជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាសដែលមានទាំងសមត្ថភាព និងរូបសម្ផស្ស ស្រស់ស្អាតផងដែរ ។
យ៉ាងណាមិញ សុខ សីឡាលីន គឺជាតារាចម្រៀងស្រីម្នាក់ដែលមានសម្លេងពិរោះពោពេញទៅដោយទឹកដម ហើយថែមទាំងអាចច្រៀងបានគ្រប់ទម្រង់ថែមទៀតផង មិនថាបទចម្រៀងសម័យ បទបុរាណ ឬក៏បទចម្រៀងបរទេសនោះទេ គឺតារាស្រីរូបនេះអាចបកស្រាយបានយ៉ាងល្អ ។
ដោយឡែកបើក្រឡេកមកមើលសម្រស់របស់តារាចម្រៀងស្រីរូបនេះវិញគឺ ស្រស់ស្អាតណាស់ នាងត្រូវបានគេដឹងថាជាតារាស្រីមួយរូបដែលមានកម្ពស់ខ្ពស់ស្រឡះ និងមានមានសាច់ឈាមត្រលុកត្រលន់ណាស់ តែងខ្លួនបែបណាក៏មើលទៅឃើញស្អាតដែរ ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ ឃើញទស្សនិកជនជាច្រើនបានមានការចាប់អារម្មណ៍ខ្លាំងណាស់បន្ទាប់ពីតារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម នៅក្នុងរូបថតនោះគេបានឃើញ សុខ សីឡាលីន ស្លៀករ៉ូបពណ៍ខ្មៅលេងស្ទាយ៍ថតកាច់រាងយ៉ាងជឿជាក់ គ្រាន់តែឃើញភ្លាមហ្វេនៗលួចសរសើរពីសម្រស់របស់នាងគ្រប់គ្នាផងដែរ ៕









