ដូចដែលប្រិយមិត្តបានដឹងហើយបន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា គឺជាអតីតភរិយារបស់តារាសម្តែងលោក យុត្ថារ៉ា ឆាន្នី មុនពេលចែកផ្លូវគ្នាអ្នកទាំងពីរបានមានកូនស្រីម្នាក់ដែលចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ហើយពេលកូនស្រីកំពុងតែរស់នៅជាមួយនិងម្តាយរបស់គេ។
ក្រោយពេលទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីម្តាយឪពុករបស់នាងឃើញថាកូនស្រីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពេលនេះធំពេញក្រមុំហើយ មានមុខមាត់ស្រស់ស្អាតដូចជាម្តាយរបស់នាងអញ្ចឹង នៅពេលដើរទៅណាមកណាគេតែងច្រឡំថាអ្នកទាំងពីរគឺជាបងប្អូននិងគ្នា ព្រោះតែអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មិនទាន់ចាស់អីណាស់ណាដែរ សម្រស់នៅតែខ្ញង់ដូចដើម ។
ដោយឡែកថ្មីៗនេះឃើញមានការចាប់អារម្មណ៍ច្រើនណាស់បន្ទាប់ពីតារាសម្តែងជើងចាស់រូបនេះបានបណ្តើរកូនស្រីរបស់ខ្លួនទៅចូលរួមកម្មវិធីខួបកំណើតរបស់តារាសម្តែង អាង សុជាតា ហើយមើលទៅម្តាយកូនអ្នកទាំងពីរតែងខ្លួនយ៉ាងស្រស់ស្អាត ធ្វើឲ្យភ្ញៀវផ្សេងៗដែលទៅចូលរួមមានការចាប់អារម្មណ៍ និងសម្លឹងឡើងភ្លឹកតែម្តង ៕







