អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញតារាចម្រៀងលោក ចឺម បានបង្ហាញភាពស្និតស្នាលជាមួយនិងសង្សារចាស់របស់លោកគឺ តារាសម្តែងដ៏ល្បីឈ្មោះកញ្ញា ហ្វាហ្វា បន្ទាប់ពីអ្នកទាំងពីរបានចែកផ្លូវគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
យ៉ាងណាមិញយោងតាមវិដេអូខ្លីមួយឃ្លីបដែលកញ្ញា ហ្វាហ្វា បានបង្ហោះនោះគេបានឃើញអ្នកទាំងពីរបានថតរូបជាមួយគ្នាដោយបង្ហាញកាយវិការស្និតស្នាល និងសុីអារម្មណ៍យ៉ាងខ្លាំងហ្វេនឃើញហើយរមួលពោះផងដែរ ។ តែទោះជាយ៉ាងណាការថតនេះគ្រាន់តែសម្តែប៉ុណ្ណោះដោយសារអ្នកទាំងពីរធ្វើការជាមួយគ្នា ហើយនាយ ចឺម ជាមួយ ហ្វាហ្វា ទោះធ្លាប់បរាជ័យរឿងស្នេហាជាមួយគ្នាក៏ពិតមែនតែ អ្នកទាំងពីរនៅតែរាប់អានគ្នាស្រឡាញ់ដូចបងនិងប្អូនអញ្ចឹង មិនមានអ្វីលើសពីនេះនោះទេ ។
សូមរំលឹកផងដែរថា នាយ ចឺម គឺជាតារាចម្រៀងប្រុសមួយរូបដែលមានភាពល្បីល្បាញខ្លាំងហើយមានសង្សារសុទ្ធតែតារាល្បីៗ និងជាស្រីស្អាតថែមទៀតផង តែចុងក្រោយត្រូវបែកគ្នាទាំងអស់ មិនឃើញជោគជ័យជាមួយនរណាម្នាក់ឡើយ នេះក៏មិនដឹងថាមកពីបញ្ហាអ្វីនោះដែរ ៕







